Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ជំរុញឲ្យលោក Putin និង Zelensky ជួបគ្នាដោយផ្ទាល់

បានផុស

នៅ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និយាយថា លោកបានអំពាវនាវម្តងហើយម្តងទៀតទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Volodymyr Zelensky របស់ប្រទេសអ៊ុយក្រែន ឲ្យជួបពិភាក្សាគ្នាដោយផ្ទាល់។

This image has an empty alt attribute; its file name is PM_at_First_Meeting_of_Central_Asia_Summit-1024x796.jpg

ថ្លែងក្នុងអំឡុងការហៅទូរសព្ទជាវីដេអូជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden, លោក Modi និយាយថា សង្គ្រាមនៅអ៊ុយក្រែនគួរឲ្យព្រួយបារម្ភ និងថ្កោលទោសការសម្លាប់មនុស្សស្លូតត្រង់។

លោក​ថ្លែង​ថា​ “​យើង​សង្ឃឹម​ថា​ កិច្ច​ពិភាក្សា​ដែល​កំពុង​បន្ត​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​នឹង​នាំ​ទៅ​រក​សន្តិភាព។ យើងក៏បានសង្កត់ធ្ងន់លើសន្តិសុខរបស់ជនស៊ីវិលនៅអ៊ុយក្រែន និងការផ្គត់ផ្គង់ ព្រមទាំងជំនួយមនុស្សធម៌ដែលមិនមានការរារាំងដល់ពួកគេ ផងដែរ”។

This image has an empty alt attribute; its file name is pjimage-2022-04-11T184849.168-4-1024x576.webp

កាល​ពី​ចុង​ខែ​មីនា លោក Biden បាន​ចាត់​ទុក​ការ​ឆ្លើយ​តប​របស់​ឥណ្ឌា​ចំពោះ​ការ​លុកលុយនៅ​អ៊ុយក្រែន​ថា​ សោះកក្រោះ។ រហូត​មក​ដល់​ពេល​នេះ ឥណ្ឌា​បាន​បដិសេធ ​ថ្កោលទោស​រុស្ស៊ី​នៅ​អង្គការ​សហ​ប្រជាជាតិ ហើយ​មិន​ទាន់​អនុវត្ត​ទណ្ឌកម្មណាមួយ​នៅ​ឡើយ​ទេ។

កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យសេតវិមាន លោក Jen Psaki និយាយថា មេដឹកនាំទាំងពីរនឹងបន្ត ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ លើបញ្ហាសង្រ្គាមអ៊ុយក្រែន និងរបៀបដែលប្រទេសទាំងពីរអាចកាត់បន្ថយផលប៉ះពាល់របស់ខ្លួនទៅលើការផ្គត់ផ្គង់ស្បៀងអាហារ និងទីផ្សារទំនិញសកល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Zelensky អះអាងថា រុស្ស៊ីកំពុងកែនទាហានរាប់ម៉ឺននាក់ សម្រាប់ការវាយលុកបន្ទាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម