ព័ត៌មានអន្ដរជាតិ
អភិបាលក្រុង៖ ជនស៊ីវិលជាង ១ម៉ឺនទៅ ២ម៉ឺននាក់ ត្រូវសម្លាប់ក្នុងទីក្រុង Mariupol
អភិបាលក្រុង Mariupol បាននិយាយថា ជនស៊ីវិលជាង ១០ ០០០នាក់ បានស្លាប់នៅក្នុងទីក្រុងកំពង់ផែអ៊ុយក្រែនដែលត្រូវឡោមព័ទ្ធមួយនេះ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់រុស្ស៊ី។
អភិបាលក្រុង លោក Vadym Boychenko បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា សាកសពមនុស្ស ក្រាលតាមដងផ្លូវនៅក្នុងទីក្រុងរបស់យើង ហើយចំនួនអ្នកស្លាប់អាចលើសពី ២០ ០០០នាក់ ទៅទៀត។
លោក Boychenko ក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីបាននាំយកកន្លែងបូជាសពចល័តទៅកាន់ទីក្រុង ដើម្បីដុតសាកសព ហើយបានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីការបដិសេធអនុញ្ញាតឲ្យក្បួនរថយន្តមនុស្សធម៌ ចូលទៅក្នុងទីក្រុងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ឥណ្ឌា ជំរុញឲ្យលោក Putin និង Zelensky ជួបគ្នាដោយផ្ទាល់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់