ព័ត៌មានអន្ដរជាតិ
សភាប៉ាគីស្ថានបោះឆ្នោតលោក Sharif ជានាយករដ្ឋមន្ត្រីថ្មី ខណៈសមាជិកសភាជាង១០០នាក់លាឈប់
សមាជិកសភាជាង១០០នាក់ដែលស្មោះស្ម័គ្រនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលត្រូវបានបោះឆ្នោតទម្លាក់បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ទី១១ ខែមេសា ដែលបានបង្កើតជាបញ្ហាឈឺក្បាលមួយសម្រាប់លោក Shehbaz Sharif ដែលស្និទ្ធស្នាលប្រទេសលោកខាងលិចចូលកាន់តំណែងនាយករដ្ឋមន្ត្រី នៅពេលលោកបានព្យាយាមអូយទាញប្រទេសចេញពីវិបត្តិនយោបាយ និងសេដ្ឋកិច្ច។

ការបោះឆ្នោតរបស់សភាលើលោក Sharif អាយុ៧០ឆ្នាំដើម្បីក្លាយជានាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មីកាលពីចន្ទធ្វើឡើង បន្ទាប់ពីវិបត្តិធម្មនុញ្ញរយៈពេលមួយសប្តាហ៍ដែលឈានដល់កម្រិតកំពូលមួយកាលពីថ្ងៃអាទិត្យនៅពេលលោក Khan អាយុ៦៩ឆ្នាំបានបាញ់ក្នុងការបោះឆ្នោតមិនទុកចិត្តនៅសភា។
ការចាកចេញរបស់លោក Khan ពីអំណាចបានធ្វើឲ្យមានផ្ទុះការតវ៉ាតាមដងផ្លូវយ៉ាងខ្លាំង និងការលាលែងពីតំណែងរបស់សមាជិកសភាជាច្រើននាក់ពីគណបក្ស Tehreek-e-Insaf របស់លោក Khan ដើម្បីជាការតវ៉ាការផ្លាស់ប្តូររដ្ឋាភិបាល។
ប្រសិនបើការលាឈប់ពីតំណែងត្រូវបានទទួលដោយប្រធានសភា ប្រទេសប៉ាគីស្ថាននឹងប្រឈមការបោះឆ្នោតជ្រើសរើសសមាជិកសភាជាង១០០នាក់ក្នុងរយៈពេល២ខែ ដែលជាការរំខានដល់លោក Sharif និងដៃគូសម្ព័ន្ធចម្រុះរបស់លោក ព្រមទាំងទម្រង់ដ៏មានឥទ្ធិពលសម្រាប់លោក Khan ដើម្បីកៀរគការគាំទ្រ។
ប្រការនេះមានន័យថា ប្រទេសអាវុធនុយក្លេអ៊ែរដែលមានប្រជាជន២២០លាននាក់មួយនេះនៅតែបន្តប្រឈមនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ច។
លោក Sharif មានកេរ្តិ៍ឈ្មោះល្អក្នុងការដឹកនាំដ៏មានប្រសិទ្ធភាពក្នុងនាមជាអ្នកនយោបាយម្នាក់។ លោកជាប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី៣សម័យកាលលោក Nawaz Sharif។
អ្នកវិភាគបាននិយាយថា លោក Shehbaz ដែលមិនដូចបងប្រុស Nawaz ចូលចិត្តទំនាក់ទំនងមិត្តភាពជាមួយយោធារបស់ប៉ាគីស្ថានដែលគ្រប់គ្រងជាប្រពៃណីលើគោលនយោបាយការបរទេស និងការពារជាតិ។

បន្ទាប់ពីការបោះឆ្នោតកាលពីចន្ទ លោក Sharif បានប្តេជ្ញាដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលមើលឃើញថា ប្រាក់រូពីធ្លាក់ចុះដល់កម្រិតគ្រប់សម័យកាល និងធនាគារកណ្តាលអនុវត្តការឡើងការប្រាក់ខ្ពស់បំផុតកាលពីសប្តាហ៍មុនក្នុងប៉ុន្មានទសវត្សរ៍នេះ។
លោកបានប្រាប់សភាថា ៖«ប្រសិនបើយើងរក្សាទូកកុំឲ្យលិច អ្វីដែលយើងទាំងអស់គ្នាត្រូវការគឺប្រឹងធ្វើការ និងសាមគ្គីគ្នា សាមគ្គី និងសាមគ្គី។ យើងនឹងចាប់ផ្តើមសករាជថ្មីនៃការអភិវឌ្ឍថ្ងៃនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត