ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជាឲ្យបុគ្គលិកមិនសំខាន់ទាំងអស់ចេញពីសៀងហៃជុំវិញកូវីដ
សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃអង្គារ៍ ទី១២ ខែមេសានេះថា ខ្លួនបានបញ្ជាឲ្យបុគ្គលិកមិនសំខាន់ទាំងអស់នៅកុងស៊ុលក្នុងទីក្រុងសៀងហៃចាកចេញ ដោយបារម្ភពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួននៅប្រទេសចិន ខណៈរដ្ឋាភិបាលបង្ខំឲ្យអនុវត្តបិទខ្ទប់យ៉ាងតឹងរឹងដើម្បីទប់ស្កាត់កូវីដ-១៩។
ចិនបានដាក់ចេញគោលការណ៍តឹងរឹង«គ្មានកូវីដ» ដោយមានគោលបំណងលុបបំបាត់ការឆ្លងតាមរយៈបំរាមបិទខ្ទប់ ការធ្វើតេស្តទ្រង់ទ្រាយធំ និងការរឹតត្បិតក្នុងការធ្វើដំណើរ។

ប៉ុន្តែគោលនយោបាយបានថយចុះចាប់តាំងពីខែមីនាមក ខណៈករណីឆ្លងជាង១០ម៉ឺននាក់នៅទីក្រុងសៀងហៃដែលនាំឲ្យមានការដាក់បំរាមបិទខ្ទប់នៅទីក្រុងមានប្រជាជន២៥លាននាក់ដែលបង្កឲ្យមានការតវ៉ាពីសាធារណជនជុំវិញកង្វះស្បៀងអាហារ និងគោលនយោបាយដែលមិនចេះបត់បែននៃការបញ្ជូននរណាម្នាក់ដែលធ្វើតេស្តវិជ្ជមានទៅមជ្ឈមណ្ឌលចត្តាឡីស័ក។
«ក្រសួងការបរទេសអាមេរិកបានបញ្ជាឲ្យចាកចេញដោយសារតែការផ្ទុះកូវីដ-១៩កំពុងបន្ត»។ អ្នកនាំពាក្យស្ថានទូតនៅទីក្រុងប៉េកាំងបាននិយាយក្នុងសេចក្តីថ្លែងការណ៍។ សេចក្តីថ្លែងការណ៍បន្តថា បុគ្គលិកទូតក៏មានការព្រួយបារម្ភកើនឡើងអំពីសុវត្ថិភាព និងសុខមាលភាពរបស់ពលរដ្ឋអាមេរិកជាមួយមន្ត្រីរបស់ចិន។
ទីក្រុងធំបំផុតរបស់ចិនបានរាយការណ៍នៅថ្ងៃអង្គារ៍នេះមានអ្នកឆ្លងកូវីដ-១៩ជាង២៣ ០០០នាក់។
ភាគច្រើននៃពលរដ្ឋរបស់ខ្លួនស្ថិតក្រោមបំរាមបិទខ្ទប់តឹងរឹង។ យ៉ាងណា អ្នកខ្លះរស់នៅក្នុងសង្កាត់មួយចំនួនដែលបានចាត់ទុកមានហានិភ័យទាបត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះ។
ស្ថានទូតអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងអនុញ្ញាតឲ្យបុគ្គលិកមិនចាំបាច់ខ្លាំងចាកចេញពីទីក្រុងសៀងហៃដោយសារតែករណីឆ្លងកូវីដកើនឡើង និងបានព្រមានប្រជាជនរបស់ខ្លួននៅប្រទេសចិនថា ពួកគេប្រហែលជាប្រឈមនឹងការអនុវត្តតាមអំពើចិត្តនៃបំរាមកូវីដ។
អ្នកនាំពាក្យបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ឥឡូវនេះ ក្រសួងការបរទេសកំពុងបញ្ជាឲ្យបុគ្គលិកចាកចេញ ពីព្រោះ«វាល្អបំផុតសម្រាប់បុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេក្នុងចំនួន និងប្រតិបត្តិការរបស់យើងត្រូវបានកាត់បន្ថយរបស់យើងដើម្បីដោះស្រាយជាមួយនឹងស្ថានភាពផ្លាស់ប្តូរជាមូលដ្ឋាន»។
ចិនបានវាយប្រហារប្រឆាំងនឹងការត្អួញត្អែររបស់អាមេរិកអំពីបំរាមបិទខ្ទប់នៅសៀងហៃដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃសៅរ៍បានថ្កោលទោសសហរដ្ឋអាមេរិកពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទទួចថា គោលនយោបាយរបស់ចិនគឺបែបវិទ្យាសាស្ត្រ និងប្រសិទ្ធភាព។
អាជ្ញាធរចិនបានត្រៀមគ្រែថ្មីរាប់ម៉ឺននៅតាមមន្ទីរពេទ្យបណ្តោះអាសន្នជាង១០០កន្លែងដែលជាផ្នែកមួយនៃគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានកូវីដ-១៩ បើទោះជាពួកគេមិនមានបង្ហាញរោគសញ្ញាក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?