ព័ត៌មានអន្ដរជាតិ
លោកស្រី Melania Trump ធ្វើរឿងមិនគប្បីមួយនៅមន្ទីរពេទ្យកុមារជាតិ
លោកស្រីជំទាវទីមួយ Melania Trump បានរំលោភបំពានគោលការណ៍ពាក់ម៉ាសនៅមន្ទីរពេទ្យកុមារជាតិកាលពីថ្ងៃអង្គារ នៅពេលដែលលោកស្រីដកម៉ាសចេញដើម្បីអានសៀវភៅរឿងថ្ងៃបុណ្យណូអែលដល់កុមារ ។
ជំទាវទីមួយបានមកដល់មន្ទីរពេទ្យជាមួយនឹងការពាក់ម៉ាស ។ ប៉ុន្តែនៅពេលលោកស្រីយកកៅអីនៅពីមុខដើមឈើណូអែល លោកស្រីបានដោះម៉ាសចេញ ។ ទោះបីជាលោកស្រីបានអនុវត្តគម្លាតសង្គមក៏ដោយក៏គោលការណ៍របស់មន្ទីរពេទ្យតម្រូវឲ្យភ្ញៀវទាំងអស់ពាក់ម៉ាស ។

ប្រធានគោលការណ៍របស់មន្ទីរពេទ្យបាននិយាយថា “មនុស្សគ្រប់រូបត្រូវតែពាក់ម៉ាសគ្រប់ពេលវេលានៅតាមមណ្ឌលជាតិរបស់កុមារដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ វារួមបញ្ចូលទាំងការពាក់ម៉ាសនៅពេលចូលអគារជាតិរបស់កុមារតាមការតម្រូវរបស់មន្រ្តីតំបន់ ។ ជាមួយគ្នានេះទាំងកន្លែងសាធារណៈទាំងអស់ដូចជានៅតាមសាលធំ និងហាងកាហ្វេ ភ្ញៀវត្រូវពាក់ម៉ាសគ្រប់ពេលនៅពេលអ្នកនៅជុំវិញបុគ្គលផ្សេងទៀត” ។
ទន្ទឹមនោះការិយាល័យរបស់ស្ត្រីទីមួយមិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំរបស់ CNN ដើម្បីសុំការអត្ថាធិប្បាយអំពីមូលហេតុដែលលោកស្រី Melania Trump ដកម៉ាសចេញ ឬក៏ថាតើលោកស្រីមានការអនុញ្ញាតពិសេសណាមួយដើម្បីធ្វើដូច្នេះនោះទេ ។

អ្នកនាំពាក្យមន្ទីរពេទ្យជាតិកុមារលោកស្រី Diana Troese បាននិយាយថា “អាទិភាពទីមួយរបស់យើងនៅមន្ទីរពេទ្យកុមារជាតិគឺសុវត្ថិភាពរបស់អ្នកជំងឺ ក្រុមគ្រួសារ និងបុគ្គលិករបស់យើង ។ តាមបទបញ្ជាសុខភាពរបស់ទីក្រុងវ៉ាស៊ីនតោន ការពាក់ម៉ាសមិនត្រូវបានតម្រូវនោះទេ នៅពេលមនុស្សម្នាក់កំពុងថ្លែងសុន្ទរកថាសម្រាប់ការផ្សាយផ្ទាល់ទៅកាន់ទស្សនិកជន ប៉ុន្តែតម្រូវឲ្យរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះ ឬពីរម៉ែត្រ” ។
គួរបញ្ជាក់ថា ការព្រួយបារម្ភនេះកើតឡើងដោយសារតែលោកស្រីជំទាវទីមួយ Melania Trump ធ្លាប់ឆ្លងជំងឺកូវីដ ១៩ ក្នុងពេលតែមួយជាមួយប្រធានាធិបតី Donald Trump កាលពីដើមខែតុលា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សលោក Trump ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក Biden
ចុចអាន ៖ សហរដ្ឋអាមេរិកត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដមួយទៀត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ