Connect with us

ព័ត៌មានអន្ដរជាតិ

បក្ស​​៣​​របស់​​ស្រី​លង្កា​ស្វែង​​រក​បង្កើត​​រដ្ឋាភិបាល​​បណ្តោះ​​អាសន្ន​​​ជា​មួយ​​​នាយក​​រដ្ឋ​​មន្ត្រី​​ថ្មី

បានផុស

នៅ

គណបក្សនយោបាយ៣ដែលថ្មីៗបានដកខ្លួនចេញពីក្រុមសម្ព័ន្ធចម្រុះកំពុងកាន់អំណាចប្រទេសស្រីលង្កាបានស្នើបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដែលមាននាយករដ្ឋមន្ត្រីជំនួសបងប្រុសរបស់លោកប្រធានាធិបតី Gotabaya Rajapaksa។

កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការធ្លាក់ចុះក្នុងបំណុល ប្រទេសកោះដែលមានប្រជាជន២២លាននាក់កំពុងខ្វះ​ថាមពល ឥន្ធនៈ ចំណីអាហារ និងឱសថដោយសារកង្វះការប្តូររូបិយ័ណ្ណបរទេសសម្រាប់ការនាំចូល។ ប្រទេសបានទាក់ទងទៅមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងប្រទេសជាច្រើនដូចជា ឥណ្ឌា និងចិនសម្រាប់ជំនួយហិរញ្ញវត្ថុបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានអំពាវនាវឲ្យភាពអត់ធ្មត់ និងបានប្រកាសផ្តល់ឧបត្ថម្ភធនជីដ៏សំខាន់កសិករ។

«លោកប្រធានាធិបតី និងខ្ញុំកំពុងចំណាយគ្រប់ពេលវេលាដើម្បីរកដំណោះស្រាយដើម្បីធ្វើឲ្យស្រីលង្កាចាកចេញ​ពី​វិបត្តិ​បច្ចុប្បន្ននេះ»។ លោកបានថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍។ ស្របពេលអ្នកតវ៉ាបានជួបជុំគ្នានៅខាងក្រៅការិយាល័យប្រធានាធិបតីរយៈពេល៣ថ្ងៃជាប់គ្នា។

លោកប្រធានាធិបតី Rajapaksa បានរំលាយគណៈរដ្ឋមន្ត្រីរបស់លោកកាលពីសប្តាហ៍មុន និងបានអំពាវនាវឲ្យរដ្ឋាភិបាលរួបរួមដើម្បីជួយដោះស្រាយវិបត្តិ ខណៈសមាជិកសភា៤១នាក់បានដើរចេញពីក្រុមសម្ព័ន្ធចម្រុះកំពុងកាន់អំណាចដើម្បីឲ្យក្លាយឯករាជ្យនៅសភាដែលមាន២២៥ងាសនៈ។ រដ្ឋាភិបាលបាននិយាយថា ខ្លួនរក្សាសំឡេងភាគច្រើននៅសភា។

គណបក្ស៣តំណាងដោយសមាជិកសភា១៦រូបបានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានជួបលោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ហើយថា កិច្ចពិភាក្សាបន្ថែមទៀតគ្រោងធ្វើនាថ្ងៃអង្គារ៍នេះ។

លោក Udaya Gammanpila ប្រធានគណបក្ស Jathika Hela Urumaya បាននិយាយថា ៖«សំណើសំខាន់​គឺ​មានគណៈកម្មាធិការមួយដែលមាន៣គណបក្សដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ និងការតែងតាំងនាយករដ្ឋមន្ត្រី ព្រមទាំងកំណត់គណៈរដ្ឋមន្ត្រី»។

«យើងខ្ញុំត្រូវការរឿងនេះមុនពេលការបោះឆ្នោតថ្មី។ យើងខ្ញុំត្រូវតែបញ្ច្រាសការខ្វះខាត និងធ្វើឲ្យសេដ្ឋកិច្ចស្ថិរភាព»។
ការបោះឆ្នោតសភាបន្ទាប់របស់ប្រទេសស្រីលង្ការហូតដល់ឆ្នាំ២០២៥។

គណបក្សសេរីភាពស្រីលង្កា (SLFP) ដែលមានសមាជិកសភា១៤រូបបាននិយាយថា ឯករាជ្យនឹងនិយាយពីគណបក្សផ្សេងៗទៀតដើម្បីធ្វើការប្រមូលមតិគ្នា ដោយសាររដ្ឋាភិបាលត្រៀមរៀបចំកិច្ចពិភាក្សាកម្ចីជាមួយ IMF នៅសប្តាហ៍ក្រោយ។

«កិច្ចពិភាក្សាជាមួយ IMF នឹងត្រូវការរដ្ឋាភិបាលដែលមានស្ថិរភាពនៃការអនុវត្តគោលនយោបាយច្បាស់លាស់»។ អគ្គលេខាធិការបក្ស SLFP លោក Dayasiri Jayasekera បាននិយាយ និងបន្ថែមថា «នេះពិតជាចាំបាច់ដើម្បីជួសជុលសេដ្ឋកិច្ច និងផ្តល់ការសង្គ្រោះដល់ប្រជាជន»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម