Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មានធំ ២ រាយការណ៍ថា រុស្ស៊ី កំពុងយកសព្វាវុធពី អ៊ីរ៉ាក់ ទៅធ្វើ សង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

កាសែត The Guardian បានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងទទួលសព្វាវុធ និងសម្ភារៈផ្នែករឹង (Hardware) យោធាដែលមានប្រភពមកពីប្រទេសអ៊ីរ៉ាក់សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយមានជំនួយពីបណ្តាញរត់ពន្ធអាវុធរបស់អ៊ីរ៉ង់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកសារព័ត៌មាន Al Jazeera ក៏បានរាយការណ៍ដែរថា ប្រភពនៃព័ត៌មាននេះបានមកពីកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ និងសេវាកម្មស៊ើបការណ៍ក្នុងតំបន់ដែលដឹងច្បាស់អំពីដំណើរការនេះ ។

សារព័ត៌មានទាំងពីរបានចុះផ្សាយដូចគ្នាថា សព្វាវុធ និងផ្នែករឹងយោធាទាំងនោះរួមមាន មីស៊ីលបាញ់ពីលើស្មា និងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ ព្រមទាំងប្រព័ន្ធបាញ់រ៉ុក្កែតដែលរចនាដោយប្រេស៊ីលផងដែរ ។

ទន្ទឹមនោះកាសែត The Guardian រាយការណ៍ទៀតថា ប្រព័ន្ធមីស៊ីល Bavar 373 ដែលផលិតដោយអ៊ីរ៉ង់ ពោលស្រដៀងទៅនឹងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយឆ្ងាយ S-300 របស់រុស្ស៊ី ក៏ត្រូវបានផ្តល់ទៅឲ្យទីក្រុងមូស្គូដោយអាជ្ញាធរនៅទីក្រុងតេហេរ៉ង់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អាមេរិក ឲ្យប្រទេសទាំងអស់កុំធ្វើប្រតិបត្តិការអាវុធទ្រង់ទ្រាយធំជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៧ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៩ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម