Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន អះអាងថា កិច្ចពិភាក្សាជាមួយ អ៊ុយក្រែន ដើរដល់ផ្លូវទ័លហើយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា កិច្ចពិភាក្សាជាមួយអ៊ុយក្រែន ត្រូវបរាជ័យដោយសារតែភាគីអ៊ុយក្រែន ធ្វើការអះអាងក្លែងក្លាយអំពីឧក្រិដ្ឋកម្មសង្គ្រាម និងការទាមទារបន្ថែមសម្រាប់ការធានាសន្តិសុខ។

This image has an empty alt attribute; its file name is download-2-1024x576.jpg

លោក​​ថ្លែង​ថា “​យើង​បាន​ត្រឡប់​ទៅ​ស្ថានការណ៍ ដើរដល់ផ្លូវទ័ល​សម្រាប់​យើង​”។

លោក​បាន​បន្ថែម​ថា រុស្ស៊ី​នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ ដើម្បី​ការពារអ្នកនិយាយភាសា​រុស្ស៊ី​នៅ​ភាគ​ខាង​កើត ប្រទេស​អ៊ុយក្រែន។

This image has an empty alt attribute; its file name is putin-calls-talks-a-dead-end-but-limits-war-aim-to-eastern-ukraine-I8KtBI1y-1024x536.jpg

យ៉ាងណាក្តី ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានប្រាប់រ៉យទ័រថា ទោះបីជាការចរចាមានភាពលំបាកក៏ដោយ ក៏ពួកគេនៅតែព្យាយាមបន្តដែរ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ពូទីន គឺជាលើកទីមួយ ដែលលោកនិយាយជាសាធារណៈ ចាប់តាំងពីទាហានរុស្ស៊ី ដកខ្លួនចេញពីតំបន់ភាគខាងជើងប្រទេសអ៊ុយក្រែន ជុំវិញរដ្ឋធានី កៀវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដឹងការពិត មូលហេតុដែលភរិយាលោក Zelensky បាត់មុខមិនឃើញនៅជាមួយស្វាមី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម