Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ណាតូ មួយនេះជាតួអង្គសន្តិសុខសំខាន់បំផុតសម្រាប់ អឺរ៉ុប

បានផុស

នៅ

នាយករដ្ឋមន្ត្រីអាល់បានីលោក Edi Rama បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសតួកគីដែលជាសមជិករបស់អង្គការណាតូកំពុងដើរតួនាទីសន្តិសុខយ៉ាងសំខាន់សម្រាប់អឺរ៉ុបទាំងមូល ។

លោក Edi Rama
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz, លោក Rama បាននិយាយថា ប្រទេសតួកគីមិនមែនជា “តួអង្គទីបី” នោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្ររបស់អាល់បានី ។

នៅពេលសួរអំពីឥទ្ធិពលរបស់រដ្ឋដូចជារុស្ស៊ី ចិន តួកគី ឬប្រទេសអារ៉ាប់នៅលើតំបន់បាល់កង់ខាងលិចក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ លោក Rama បាននិយាយថា មិនមែនគ្រប់តួអង្គ ឬប្រទេសទីបីសុទ្ធតែមានផលប៉ះពាល់ដូចគ្នានោះទេ ។

ទន្ទឹមនោះ ដោយកត់សម្គាល់ពីឥទ្ធិពលរបស់រុស្ស៊ីដែលកំពុងក្លាយទៅជាបញ្ហានៅក្នុងតំបន់ ជាពិសេសនៅក្នុងការលុកលុយលើអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ លោក Rama បាននិយាយថា សហភាពអឺរ៉ុបគួរតែនាំប្រទេសទាំងអស់នៅក្នុងតំបន់បាល់កង់ខាងលិចមកនៅជិតខ្លួន ។

ជាចុងក្រោយលោក Rama ក៏បានគូសបញ្ជាក់ផងដែរថា ពួកគេក៏មានទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសឈូងសមុទ្រអស់រយៈពេលជាច្រើនឆ្នាំនាពេលកន្លងមកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ ជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងធ្វើឲ្យ ណាតូ កើនសមាជិកពី ៣០ ទៅ ៣២ ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម