ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស Johnson នឹងត្រូវពិន័យពីបទបំពានច្បាប់កូវីដ
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងភរិយាយ ព្រមទាំងប្រធាន Exchequer Rishi Sunak នឹងត្រូវពិន័យពីបទបំពានច្បាប់កូវីដ-១៩ដែលពួកគាត់បានដាក់ចេញជាសាធារណៈនៅអង់គ្លេសអំឡុងពេលជំងឺកូវីដរាតត្បាតខ្លាំង។ មន្ត្រីបានបញ្ជាក់នៅព្រឹកថ្ងៃអង្គារ៍។
ដូច្នេះ Johnson បានក្លាយជានាយករដ្ឋមន្ត្រីទី១នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេសដែលត្រូវបានពិន័យពីការបំពានច្បាប់។

អ្នកនាំពាក្យរបស់ពួកគាត់ទាំង៣នាក់បាននិយាយថា ពួកគាត់មិនទាត់ត្រូវបានជូនដំណឹងពីព្រឹត្តិការណ៍ជាក់លាក់ណាមួយដែលការពិន័យនេះត្រូវបានធ្វើឡើង ប៉ុន្តែពួកគេទាំងអស់ត្រូវបានរាយការណ៍ពីការចូលរួមខួបកំណើតរបស់លោកនាយករដ្ឋមន្ត្រីកាលពីខែមិថុនា ឆ្នាំ២០២០។
ដំណឹងនេះបានជំរុញឲ្យមានការអំពាវនាវជាថ្មីឲ្យលោក Johnson លាលែងពីតំណែងដែលធ្លាប់ត្រូវបានជំរុញយ៉ាងខ្លាំងឲ្យលាលែងម្តងហើយកាលពីខែមករាចំពេលរឿងអាស្រូវត្រូវបានអ្នកកាសែតហៅថា ទ្វារជប់លៀង។ ចំណែកមេដឹកនាំគណបក្សការងារ លោក Keir Starmer, រដ្ឋមន្ត្រីទី១របស់ស្កុតឡេន លោក Nicola Sturgeon, មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី លោក Ed Davey និងក្រុមអ្នកតស៊ូមតិជាដើមបានធ្វើការវាយប្រហារយ៉ាងខ្លាំង។
ការពិន័យចំនួន២០ត្រូវបានចេញនៅក្នុងខែមីនា ហើយប៉ូលិស Metropolitan នឹងចេញពីការពិន័យចំនួន៣០ទៀត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ប៉ូលិសកាលពីថ្ងៃអង្គារ៍។ វិធានការពិន័យបន្ថែមទៀតអាចនឹងធ្វើ ប្រសិនបើការស៊ើបអង្កេតបន្តពាក់ព័ន្ធនឹងការជួបជុំសង្គមដែលមានគ្រឿងស្រវឹងបំពានវិធានការទប់ស្កាត់កូវីដ-១៩។
ប៉ូលិស Metropolitan បានបដិសេធបញ្ចេញអត្តសញ្ញាណបុគ្គលដែលត្រូវបានពិន័យ ប៉ុន្តែក្នុងនោះមានទាំងអតីតប្រធានផ្នែកសុជីវធម៌ និងសីលធម៌ លោកស្រី Helen MacNamara ដែលទទួលស្គាល់ខ្លួនឯង។
កាលពីខែមករា លោក Johnson បានសារភាពថា លោកបានចូលរួមពីធិជប់លៀងនៅសួនច្បារកាលពីខែឧសភា ឆ្នាំ២០២០។ នៅពេលនោះច្បាប់បិទខ្ទប់កូវីដ-១៩ត្រូវបានដាក់ចេញថា មនុស្សជួបជុំគ្នាចាប់ពីពីរនាក់ឡើងនៅខាងក្រៅផ្ទះគឺខុសច្បាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ