Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky សុំដោះដូរមិត្តជិតស្និទ្ធរបស់ Putin ដែលទើបចាប់បាន ជាមួយពលរដ្ឋ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន​បាន​ស្នើ​នៅ​ថ្ងៃ​ពុធនេះ​នូវ​ការ​ដោះដូរលោក Viktor Medvedchuk ​មិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ជាមួយ​ជនជាតិ​អ៊ុយក្រែន​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Volodymyr Zelenskyy បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ Telegram ថា “ខ្ញុំផ្តល់ជូនសហព័ន្ធរុស្ស៊ីនូវការដោះដូរបុរសម្នាក់នេះសម្រាប់ក្មេងប្រុស និងក្មេងស្រីរបស់យើងដែលឥឡូវនេះត្រូវបានជាប់ឃុំឃាំងដោយរុស្ស៊ី” ។

លោកបន្ថែមថា “វា​ជា​ការ​មើលងាយ​ពីសំណាក់លោក Medvedchuk ​ជា​ពិសេសសម្រាប់​ការ​ក្លែង​បន្លំខ្លួនជា​យោធា ។ ប្រសិនបើលោក Medvedchuk ជ្រើសរើសឯកសណ្ឋានយោធាសម្រាប់ខ្លួនគាត់ នោះគាត់នឹងស្ថិតនៅក្រោមច្បាប់នៃសម័យសង្គ្រាម” ។

ដោយចែករំលែករូបថតរបស់លោក Medvedchuk អង្គុយលើកៅអីដោយដៃជាប់ខ្នោះ, លោក Zelensky បាន​បង្ហោះលើ Telegram កាល​ពី​ថ្ងៃ​អង្គារ​ថា “អ៊ុយក្រែន​ក្នុង​ប្រតិបត្តិការ​ពិសេស​មួយ​បាន​ចាប់​ជន​ផ្តាច់ការ​ដែល​រត់គេច​ខ្លួនម្នាក់ និងត្រូវបានគេស្គាល់ថាជា មេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោបំផុតរបស់អ៊ុយក្រែន ហើយលោកបានអរគុណដល់សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន (SBU) សម្រាប់ការធ្វើបានយ៉ាងល្អនេះ” ។

គួរបញ្ជាក់ថា កាល​ពី​ឆ្នាំ​មុន ករណី​ក្បត់​ជាតិ​ត្រូវ​បាន​បើកឡើង​ក្នុង​ប្រទេស​អ៊ុយក្រែន​ប្រឆាំង​នឹង​លោក Medvedchuk ដែល​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង Opposition Platform-For Life ដោយលោកត្រូវគេរាយការណ៍ថា បានរត់គេចពីការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រទេស ណាតូ មួយនេះជាតួអង្គសន្តិសុខសំខាន់បំផុតសម្រាប់ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម