Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនពិភពលោកមួយភាគបួននឹងមិនទទួលបានវ៉ាក់សាំងកូវីដឡើយរហូតដល់ឆ្នាំ២០២២ឯណោះ

បានផុស

នៅ

ការស្រាវជ្រាវថ្មីបានបង្ហាញថា ស្ទើរតែមួយភាគបួននៃចំនួនប្រជាជនពិភពលោកនឹងមិនទទួលបានវ៉ាក់សាំងកូវីដ១៩ទេរហូតដល់ឆ្នាំ២០២២ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញមកពីសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg ក្នុងទីក្រុង Baltimore សហរដ្ឋអាមេរិកបាននិយាយថា បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់គឺទទួលបានវ៉ាក់សាំងរាប់ពាន់លានដូសរួចទៅហើយប៉ុន្តែវានៅតែមានភាពមិនច្បាស់លាស់ជុំវិញថាតើប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងទាបអាចទទួលបានវ៉ាក់សាំងដែរឬអត់។

ពួកគេនិយាយថា ក្នុងចំណោមវ៉ាក់សាំងកូវីដចំនួន៤៨ដែលត្រូវបានអនុម័តឬកំពុងអភិវឌ្ឍន៍ ក្រុមហ៊ុនចំនួន១៣បានឈានដល់កិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន៧.៤៨ពាន់លានដូសរួចទៅហើយ។

ពួកគេបានកត់សម្គាល់នៅក្នុងទសនាវដ្តីវេជ្ជសាស្រ្តអង់គ្លេស (BMJ) ថា ក្នុងចំណោមបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់រាប់បញ្ចូលទាំងប្លុកសហភាពអឺរ៉ុបផងដែរបានបម្រុងទុកវ៉ាក់សាំងទាំងនេះ៥១ភាគរយឬប្រហែល៣,៨៥ពាន់លានដូសថ្វីបើប្រទេសទាំងនោះរួមចំណែកត្រឹម១៣,៧ភាគរយនៃប្រជាជនសរុបរបស់ពិភពលោកក៏ដោយ។

ក្នុងចំណោមក្រុមហ៊ុនផលិតវ៉ាក់សាំងទាំង១៣ មានតែក្រុមហ៊ុន៦ប៉ុណ្ណោះដែលបានលក់ថ្នាំបង្ការទៅឲ្យប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។

ពួកគេនិយាយថា ក្រុមហ៊ុនអ្នកទាំង៦នោះរួមមានទាំងក្រុមហ៊ុន AstraZeneca/Oxford University និង Novavax ផងដែរ។

ក្រុមអ្នកជំនាញបានព្រមានថា បើទោះបីជាក្រុមហ៊ុនផលិតបានសម្រេចនូវគោលដៅផលិតកម្មរបស់ពួកគេក៏ដោយ ក៏ប្រជាជននៅក្នុងប្រទេសក្រីក្រអាចប្រឈមនឹងការរង់ចាំយូរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ វ៉ាក់សាំងកូវីដក្រុមហ៊ុនកូរ៉េខាងត្បូងមួយទទួលបានការអនុម័តឲ្យប្រើប្រាស់ក្នុងករណីពិសេស

ចុចអាន៖ សហរដ្ឋអាមេរិកត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដមួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម