ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកពិចារណាផ្តល់កម្ចីមហាសាលដល់អ៊ុយក្រែន
ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយនៅថ្ងៃអង្គារ៍ថា ធនាគារ ត្រៀមផ្តល់ថវិកាកម្ចីចំនួន១.៥ប៊ីលានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្គ្រាម។ ប្រាក់កម្ចីនឹងរាប់បញ្ចូលទាំងការចំណាយ១ប៊ីលានដុល្លាររបស់មូលនិធិអភិវឌ្ឍសម្រាប់ប្រទេសក្រីក្រ។
យោងតាមលោក Malpass ដែលកំពុងមានប្រសាសន៍នៅទីក្រុង Warsaw ថា កញ្ចប់ថវិកាត្រូវបានបើកការអនុម័តកាលពីថ្ងៃចន្ទចំនួន១ប៊ីលានដុល្លារនៅក្នុងជំនួញសមាគមអភិវឌ្ឍអន្តរជាតិ (IDA) ដោយម្ចាស់ជំនួយ និងប្រទេសជាអ្នកទទួលនានា ព្រមទាំងការចំណាយ IDA ចំនួន១០០លានដុល្លារទៅប្រទេសជិតខាងគឺម៉ុលដាវី។

លោកបានពន្យល់ថា ការគាំទ្ររបស់ធនាគារគឺមានគោលបំណងជួយដល់អ៊ុយក្រែនលើសេវាកម្មសំខាន់ៗក្នុងនោះមានការចំណាយលើប្រាក់ខែសម្រាប់បុគ្គលិកពេទ្យ ក៏ដូចជាការផ្តល់មូលនិធិសោធនិវត្តន៍ និងកម្មវិធីសង្គម។
«ធនាគារពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ដើម្បីស្តារអឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទី២។ ដូចដែលយើងបានធ្វើ យើងនឹងត្រៀមខ្លួនរួចរាល់ដើម្បីជួយអ៊ុយក្រែនតាមរយៈការកសាងឡើងវិញនៅពេលវេលាមកដល់»។ លោក Malpass បាននិយាយ។
ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ផែនការនឹងត្រូវការអនុម័តពេញលេញដោយក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកនាប៉ុន្មានសប្តាហ៍ខាងមុខ។ មូលនិធិនេះឈានដល់កម្រិតកំពូលប្រហែលជា៩២៣លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានឆាប់រហ័សដែលត្រូវបានអនុម័តដោយធនាគារពិភពលោកកាលពីខែមុនដែលរាប់បញ្ចូលទាំងចំណែករបស់ប្រទេសជាម្ចាស់ជំនួយផង។
លោក Malpass បានបញ្ជាក់ថា ធនាគារកំពុងទាក់ទងជិតស្និទ្ធជាមួយអាជ្ញាធរអ៊ុយក្រែនដើម្បីផ្តល់ការឧបត្ថម្ភគាំទ្រ និងកំពុងធ្វើការជួយជនភៀសខ្លួនអ៊ុយក្រែន ព្រមទាំងប្រទេសដែលទទួលជនភៀសខ្លួន។
ធនាគារពិភពលោកកំពុងវិភាគពីផលប៉ះពាល់ជាសកលនៃសង្គ្រាមនៅអ៊ុយក្រែន រាប់ទាំងការកើនឡើងតម្លៃម្ហូបអាហារ និងថាមពល ព្រមទាំងត្រៀមឆ្លើយតបនឹងវិបត្តិកំពុងកើនឡើងដែលនឹងផ្តោតលើជំនួយសម្រាប់ការអភិវឌ្ឍប្រទេសនានា។ លោក Malpass បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍