ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនអាវុធធុនធ្ងន់ទៅព្រំដែនប្រទេសមួយ បន្ទាប់ពីព្រមានកុំឲ្យចូល ណាតូ (មានវីដេអូ)
វីដេអូមួយ បានបង្ហាញពីអាវុធធុនធ្ងន់របស់រុស្ស៊ី រួមទាំងប្រព័ន្ធមីស៊ីលផងដែរ កំពុងដឹកឆ្ពោះទៅកាន់ព្រំដែនជាមួយប្រទេសហ្វាំងឡង់ ប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រឹមឡាំងបានព្រមានប្រទេសជិតខាងភាគខាងជើងរបស់ខ្លួនមួយនេះ ប្រឆាំងនឹងការចូលរួមក្នុងអង្គការ ណាតូ។
វីដេអូដែលបង្ហោះកាលពីយប់ថ្ងៃអង្គារទី១២ខែមេសា បានបង្ហាញពីប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្ររបស់រុស្សីចំនួនពីរ កំពុងធ្វើដំណើរតាមដងផ្លូវមួយនៅជាប់ព្រំដែនរុស្ស៊ី ដែលតភ្ជាប់ទៅកាន់ទីក្រុង Helsinki។
ប្រព័ន្ធមីស៊ីលទាំងនោះ ត្រូវបានគេគិតថាជាប្រព័ន្ធការពារឆ្នេរសមុទ្រចល័ត K-300P Bastion-P ដែលត្រូវបានរចនាឡើងដើម្បីការពារកប៉ាល់លើផ្ទៃទឹក និងរួមទាំងក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះផងដែរ។
ការដាក់ពង្រាយរបស់រុស្ស៊ីកើតឡើង ចំពេលដែលនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin និយាយថា លោកស្រីរំពឹងថា រដ្ឋាភិបាលរបស់ខ្លួននឹង បញ្ចប់កិច្ចពិភាក្សាមុនពាក់កណ្តាលរដូវក្តៅនេះ ថាតើត្រូវដាក់ពាក្យសុំចូលជាសមាជិកណាតូឬអត់។
ការស្ទង់មតិថ្មីៗនេះ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារហ្វាំងឡង់ បានបង្ហាញថា ៨៤%នៃជនជាតិហ្វាំងឡង់ ចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងខាងយោធាដ៏សំខាន់ ពោលគឺកើនឡើង ២៥% បើធៀបហ្នឹងឆ្នាំមុន។
ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ការចូលណាតូ នឹងមិនធ្វើឲ្យស្ថានភាពសន្តិសុខនៅអឺរ៉ុបប្រសើរឡើងឡើយ ហើយសមាជិកសភាទីក្រុងមូស្គូ លោក Vladimir Dzhabarov បានបន្ថែមថា នេះនឹងមានន័យថា ជាការបំផ្លិចបំផ្លាញប្រទេស។
លោក Peskov លើកឡើងថា “យើងបាននិយាយម្តងហើយម្តងទៀតថា សម្ព័ន្ធភាពនេះនៅតែជាឧបករណ៍ សម្រាប់ឆ្ពោះទៅរកការប្រឈមមុខដាក់គ្នា ហើយការពង្រីកបន្ថែមទៀតរបស់ខ្លួន នឹងមិននាំមកនូវស្ថេរភាពដល់ទ្វីបអឺរ៉ុបឡើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន៖ រុស្ស៊ីនឹងបន្តសកម្មភាពយោធានៅ អ៊ុយក្រែន រហូតដល់គោលដៅបានសម្រេច ពេញលេញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ