ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិនៅហ្វីលីពីន ផ្តាច់ជីវិតមនុស្ស៥៣នាក់ ខណៈអ្នកស្លាប់អាចកើនឡើងទៀត
មនុស្សចំនួន៥៣នាក់បានស្លាប់នៅក្នុងការបាក់ដី និងទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិក Megi វាយប្រហារប្រទេស ហ្វីលីពីន។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិកាលពីថ្ងៃអាទិត្យ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តទៀត។
ភូមិនានាជុំវិញទីក្រុង Baybay ក្នុងខេត្ត Leyte ភាគកណ្តាល គឺរងការវាយប្រហារខ្លាំងជាងគេ។
នៅទីនោះ ដីបាក់ពីលើភ្នំ និងទឹកទន្លេឡើងខ្លាំង បានបំផ្លាញផ្ទះសម្បែង និងកប់មនុស្សជាច្រើននាក់។ អភិបាលក្រុងលោក Jose Carlos Cari បានប្រាប់សារព័ត៌មាន CNN ថា យ៉ាងតិចមនុស្ស ៤៧នាក់នៅក្នុងតំបន់នេះ ត្រូវបានសម្លាប់។

មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា នៅក្នុងភូមិ Pilar, ផ្ទះប្រហែល ៨០% ត្រូវបានទឹកហូរបោកនាំទៅសមុទ្រ។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន ក៏បានរាយការណ៍អំពីការស្លាប់នៅក្នុងតំបន់ Davao ភាគខាងត្បូង, កោះ Mindanao និងនៅក្នុងខេត្ត Negros Orientals ភាគកណ្តាលផងដែរ។
អាជ្ញាធរនិយាយថា មនុស្សជាង ១០០ ០០០ នាក់នៅកោះភាគខាងត្បូង និងភាគខាងកើតប្រទេសហ្វីលីពីន បានរងផលប៉ះពាល់ដោយសារព្យុះនេះ។

គួរបញ្ជាក់ថា វាជាព្យុះទីមួយក្នុងឆ្នាំនេះ ខណៈហ្វីលីពីនជាធម្មតាមានខ្យល់ព្យុះជាមធ្យម ២០ព្យុះក្នុងមួយឆ្នាំ។
វាកើតឡើងប្រហែលបួនខែ បន្ទាប់ពីព្យុះទីហ្វុង Rai បានបំផ្លិចបំផ្លាញកោះភាគអាគ្នេយ៍ជាច្រើនរបស់ប្រទេស ដោយបានសម្លាប់មនុស្សចំនួន ៣៧៥នាក់ និងប៉ះពាល់ដល់មនុស្សប្រហែល ៥០០ ០០០ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងនៅ ហ្វីលីពីន កើនដល់ជិត ៤០០នាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី