ព័ត៌មានអន្ដរជាតិ
ទាហានម៉ារីនអ៊ុយក្រែនជាង ១ពាន់នាក់ រួមទាំងមន្ត្រី ១៦២នាក់ចុះចាញ់រុស្ស៊ី នៅ Mariupol
យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលចុះចាញ់ មានទាហានអ៊ុយក្រែនរងរបួសចំនួន ១៥១នាក់ បានទទួលការថែទាំសុខភាពបឋមនៅនឹងកន្លែង បន្ទាប់មក ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទីក្រុង Mariupol ដើម្បីព្យាបាលបន្ត។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Sputnik។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រាប់អ្នកសារព័ត៌មានថា “នៅក្នុងទីក្រុង Mariupol ជាលទ្ធផលនៃប្រតិបត្តិការវាយលុកដោយជោគជ័យរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងអង្គភាពប៉ូលិសនៃសាធារណរដ្ឋប្រជាមានិត Donetsk, ទាហានអ៊ុយក្រែនចំនួន ១០២៦នាក់នៃកងពលតូចម៉ារីនទី៣៦ បានស្ម័គ្រចិត្តដាក់អាវុធចុះចាញ់”។
មន្ត្រីដដែលបានកត់សម្គាល់ថា ក្នុងចំណោមអ្នកចុះចាញ់ មានមន្ត្រីចំនួន១៦២នាក់ និងទាហានស្រី ៤៧ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី បញ្ជូនអាវុធធុនធ្ងន់ទៅព្រំដែនប្រទេសមួយ បន្ទាប់ពីព្រមានកុំឲ្យចូល ណាតូ (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព