ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់ផ្លោងនៅតាមព្រំដែនរុស្ស៊ីវិញ បង្កឲ្យមានការជម្លៀស និងរបួសមនុស្សមួយចំនួន
យោងតាមអភិបាលនៃតំបន់ Belgorod របស់រុស្ស៊ីបានឲ្យដឹងថា ភូមិ Spodaryushino ត្រូវបានបាញ់ផ្លោងដោយអ៊ុយក្រែន ដែលជំរុញឲ្យមានការជម្លៀសប្រជាជន រួមជាមួយនឹងភូមិជិតខាងមួយទៀត ដែលបង្កឲ្យរបួសមនុស្សមួយចំនួន។
សរសេរនៅលើ Telegram លោក Vyacheslav Gladkov បាននិយាយថា គ្មាននរណាម្នាក់រងរបួសទេ ហើយមិនមានអគារលំនៅដ្ឋានណាមួយត្រូវខូចខាតឡើយ។
ការអះអាងនេះធ្វើឡើង បន្ទាប់ពីមន្ត្រីរុស្ស៊ីចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារតាមអាកាសទៅលើតំបន់លំនៅដ្ឋានមួយផ្សេងទៀតនៅក្នុងទីក្រុង Klimovo នៃតំបន់ Bryansk។
កាលពីពីរសប្តាហ៍មុន ឃ្លាំងប្រេងមួយកន្លែង ក៏ត្រូវភ្លើងឆាបឆេះផងដែរនៅក្នុងទីក្រុង Belgorod ដោយរុស្ស៊ីអះអាងថា អ៊ុយក្រែនជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ។
យ៉ាងណាក្តី BBC មិនអាចផ្ទៀងផ្ទាត់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុទាំងនេះទេ ប៉ុន្តែអ៊ុយក្រែនបានបដិសេធចំពោះការវាយប្រហារឃ្លាំងប្រេង Belgorod៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លិចនាវាចម្បាំងរុស្ស៊ីមួយគ្រឿង បន្ទាប់ពីអ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកបាញ់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ