Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden អាចទៅទីក្រុង កៀវ ជួបលោក Zelensky ដោយផ្ទាល់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងពិចារណាបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបពីទីក្រុង វ៉ាស៊ីនតោន ទៅកាន់ទីក្រុង កៀវ ដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន Zelensky ហើយមន្ត្រីរូបនោះ អាចជាខ្លួនលោកផ្ទាល់។

This image has an empty alt attribute; its file name is President_Joe_Biden_and_President_Volodymyr_Zelensky-1024x683.webp

​នៅ​ពេល​សួរ​អំពី​របាយការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សហរដ្ឋ​អាមេរិក លោក Biden បាន​ឆ្លើយ​តប​ថា “យើង​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត”។ ហើយនៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា ​តើ​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយឬនៅ លោក Biden បាន​និយាយ​ថា “រួចហើយ”។

គួរបញ្ជាក់ថា ទាំងលោក Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានធ្វើទស្សនកិច្ចប្រទេស ប៉ូឡូញ ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើង។

This image has an empty alt attribute; its file name is 107044967-1649696965965-gettyimages-1239919232-775798728.webp

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកលើកឡើងថា រដ្ឋមន្ត្រីការបរទេស Antony Blinken ឬរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ប្រហែលជាជម្រើសល្អជាងនេះ ក្នុងការទៅជួបលោក Zelensky។

មេដឹកនាំអឺរ៉ុបមួយចំនួន បានជួបពិភាក្សាជាមួយលោក Zelensky ក្នុងទីក្រុង កៀវ រួចហើយ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ផងដែរ ដែលបានទៅបំពេញទស្សនកិច្ចកាលពីចុងសប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី បញ្ជូនអាវុធធុនធ្ងន់ទៅព្រំដែនប្រទេសមួយ បន្ទាប់ពីព្រមានកុំឲ្យចូល ណាតូ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម