ព័ត៌មានអន្ដរជាតិ
លោក Macron ពន្យល់មូលហេតុ មិនប្រើពាក្យ “ប្រល័យពូជសាសន៍” ដូចលោក Biden
មេដឹកនាំពិភពលោកនានា បានប្រកាន់យកវិធីសាស្រ្តផ្សេងៗគ្នាអំពីរបៀបថ្កោលទោសខ្លាំងៗ ចំពោះការលុកលុយរបស់រុស្ស៊ីលើ អ៊ុយក្រែន។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពណ៌នាសកម្មភាពរបស់រុស្ស៊ីថាជា “អំពើប្រល័យពូជសាសន៍”។
ប៉ុន្តែប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធ ប្រើពាក្យបែបនេះ ដោយនិយាយថា ជនជាតិរុស្ស៊ី និងអ៊ុយក្រែនជា “បងប្អូននឹងគ្នា”។
ពន្យល់ពីជំហររបស់លោកបន្ថែមទៀត, លោកបាននិយាយថា ការប្រើពាក្យ “ប្រល័យពូជសាសន៍” នឹងបង្កឲ្យមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំង ហើយធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ France Bleu ថា “ពាក្យនេះ មានអត្ថន័យហើយចាំបាច់ត្រូវប្រុងប្រយ័ត្ន ព្រោះតួនាទីរបស់ខ្ញុំគឺដើម្បីជួយនាំមកនូវសន្តិភាពឬយ៉ាងហោចណាស់ដើម្បីបញ្ឈប់សង្គ្រាមនេះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ពូទីន៖ រុស្ស៊ីនឹងបន្តសកម្មភាពយោធានៅ អ៊ុយក្រែន រហូតដល់គោលដៅបានសម្រេច ពេញលេញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ