ព័ត៌មានអន្ដរជាតិ
មិនត្រឹមតែបាញ់ផ្លោងទេ អ៊ុយក្រែន ក៏ប្រើឧទ្ធម្ភាគចក្រ វាយប្រហារច្រើនកន្លែងលើទឹកដីរុស្ស៊ី ផងដែរ
មន្ត្រីរុស្ស៊ីបានអះអាងថា ឧទ្ធម្ភាគចក្រអ៊ុយក្រែន បានវាយប្រហារអគារលំនៅដ្ឋាន និងបណ្តាលឲ្យរបួសមនុស្សចំនួន ៧នាក់នៅតំបន់ Bryansk នៃប្រទេសរុស្ស៊ី។

អភិបាលតំបន់ Belgorod ក៏បានលើកឡើងផងដែរថា ភូមិនានានៅទីនោះ ស្ថិតក្រោមការវាយប្រហារ ដោយមនុស្សម្នាក់ រងរបួស។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា ឧទ្ធម្ភាគចក្រប្រយុទ្ធពីរគ្រឿង ដែលផ្ទុកអាវុធធុនធ្ងន់ ត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារតាមអាកាស យ៉ាងហោចណាស់ចំនួនប្រាំមួយលើក លើភូមិ Klimovo។

គណៈកម្មាធិការដដែលនិយាយថា អគារចំនួនប្រាំមួយ បានរងការខូចខាតនិងមនុស្សប្រាំពីរនាក់បានរងរបួស។ មន្ត្រីក្រសួងសុខាភិបាលម្នាក់និយាយថា មនុស្សពីរនាក់បានរងរបួសធ្ងន់ធ្ងរ។
រឿងនេះកើតឡើងស្របពេល ភូមិ Spodaryushino ត្រូវបានបាញ់ផ្លោងដោយអ៊ុយក្រែន ដែលជំរុញឲ្យមានការជម្លៀសប្រជាជន និងបង្កឲ្យរបួសមនុស្សមួយចំនួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក Biden អាចទៅទីក្រុង កៀវ ជួបលោក Zelensky ដោយផ្ទាល់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ