ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រកឃើញសាកសពជនស៊ីវិល ៩០០នាក់ ក្នុងតំបន់ជុំវិញទីក្រុង កៀវ
អាជ្ញាធរអ៊ុយក្រែន បន្តរកឃើញសាកសពបន្ថែមទៀតជុំវិញរដ្ឋធានី កៀវ ពោលគឺក្នុងរយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីទាហានរុស្ស៊ី ចាកចេញពីតំបន់នេះ ដើម្បីផ្តោតលើភាគខាងកើតប្រទេសអ៊ុយក្រែន។
មេប៉ូលិសតំបន់ កៀវ លោក Andriy Nebytov បានប្រាប់សន្និសីទខ្លីមួយថា “គួរឲ្យសោកស្ដាយ ខ្ញុំអាចនិយាយបានថា យើងបានរកឃើញសាកសពជនស៊ីវិលចំនួន ៩០០នាក់ ហើយបានបញ្ជូនពួកគេទៅឲ្យអ្នកជំនាញផ្នែកកោសល្យវិច្ច័យ”។
លោក Nebytov និយាយថា សាកសពមនុស្សជាង៣៥០នាក់ ត្រូវបានរកឃើញនៅទីក្រុង Bucha ដែលជាកន្លែងភ័ស្តុតាងនៃអំពើឃោរឃៅ បាននាំឲ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី ប៉ុន្តែត្រូវបានទីក្រុងមូស្គូបានបដិសេធយ៉ាងដាច់អហង្ការ។
មេប៉ូលិសដដែលបានបន្ថែមថា ការយកចេញកម្ទេចថ្មក្នុងទីក្រុង Borodyanka និង Makarov នៅតែបន្ត ហើយយើងនឹងនៅតែរកឃើញសាកសពមនុស្សនៅក្រោមគំនរបាក់បែក។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ BBC មិនអាចផ្ទៀងផ្ទាត់ការអះអាងជាក់លាក់ទាំងនេះដោយឯករាជ្យបានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រឿង៣យ៉ាង បើកើតឡើងមែន នោះសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចរីកកាន់តែធំ ហើយនឹងទាញណាតូចូល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់