ព័ត៌មានអន្ដរជាតិ
ទោះរុស្ស៊ីព្រមាន តែអាល្លឺម៉ង់ ប្តេជ្ញាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារដល់ អ៊ុយក្រែន
រដ្ឋាភិបាលអាឡឺម៉ង់បានប្រកាសថា ខ្លួនគ្រោងនឹងបញ្ចេញជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារសម្រាប់ប្រទេស អ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេស លោក Christian Lindner បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចចិត្តបង្កើនជំនួយអន្តរជាតិក្នុងវិស័យការពារជាតិដល់ទៅ ២ ពាន់លានដុល្លារ ដោយពាក់កណ្តាលនៃជំនួយនេះគឺផ្តល់ឲ្យ អ៊ុយក្រែន។
រឿងនេះកើតឡើងបន្ទាប់ពីរុស្ស៊ី បានព្រមានរដ្ឋបាលលោក Biden និងប្រទេសផ្សេងទៀត អំពីផលវិបាកដែលមិនអាចទាយទុកជាមុនបាន ប្រសិនបើពួកគេនៅតែបន្តផ្តល់អាវុធដល់អ៊ុយក្រែន។
នៅទីក្រុងមូស្គូ អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថា រុស្ស៊ីបានផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត អំពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
កាសែត Washington Post បានដកស្រង់សម្តីរុស្ស៊ីដែលបាននិយាយនៅក្នុងកំណត់ទូតទៅកាន់សហរដ្ឋអាមេរិកថា “យើងសូមអំពាវនាវឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ឈប់ការធ្វើយោធាដោយគ្មានទំនួលខុសត្រូវនៅអ៊ុយក្រែន ដែលបង្ហាញពីផលវិបាក មិនអាចទាយទុកជាមុនបានសម្រាប់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក Macron ពន្យល់មូលហេតុ មិនប្រើពាក្យ “ប្រល័យពូជសាសន៍” ដូចលោក Biden
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី