ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមបញ្ជូនអាវុធនុយក្លេអ៊ែរទៅសមុទ្របាល់ទិក បើ ២ប្រទេសនេះ ហ៊ានចូល ណាតូ
បន្ទាប់ពីប្តេជ្ញាពង្រឹងការការពារនុយក្លេអ៊ែររបស់ខ្លួននៅតំបន់បាល់ទិក, ប្រទេសរុស្ស៊ី បានគំរាមកំហែងអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើប្រទេសស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយអង្គការណាតូ។
វិមានក្រឹមឡាំងកំពុងបង្កើនវោហាសាស្ត្រសម្លុតរបស់ខ្លួន ដោយទីក្រុងមូស្គូគំរាមថា សមាជិកភាពណាតូនឹងបង្កឲ្យមានការបំផ្លិចបំផ្លាញក្នុងប្រទេសទាំងពីរ។
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីបាននិយាយថា “មិនអាចមានការពិភាក្សាអំពីស្ថានភាពគ្មាននុយក្លេអ៊ែទៀតទេសម្រាប់បាល់ទិក តុល្យភាពត្រូវតែត្រូវបានស្តារឡើងវិញ”។
លោកនិយាយថា “តាមធម្មជាតិ យើងនឹងត្រូវពង្រឹងព្រំដែនទាំងនេះ។ រហូតមកដល់សព្វថ្ងៃ រុស្ស៊ីមិនបានចាត់វិធានការបែបនេះទេ។ ប្រសិនបើយើងត្រូវបានគេបង្ខំ ត្រូវចាំថា វានឹងមិនមែនជារឿងដែលយើងចង់ធ្វើនោះទេ”។
អតីតប្រធានាធិបតីរូបនេះបានបន្ថែមថា រុស្ស៊ីនឹងពង្រឹងក្រុមកងកម្លាំងជើងគោក និងការពារដែនអាកាស ហើយដាក់ពង្រាយកម្លាំងទ័ពជើងទឹកសំខាន់ៗនៅក្នុងឈូងសមុទ្រហ្វាំងឡង់។
ការគំរាមកំហែងនេះ កើតឡើងបន្ទាប់ពីប្រទេសស៊ុយអែត និងហ្វាំងឡង់បានខិតកាន់តែជិតក្លាយជាសមាជិកភាពណាតូ ហើយការដាក់ពាក្យសុំរបស់ពួកគេ អាចត្រូវបានពិនិត្យក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson ត្រូវបានគេយល់ថា ចង់ឲ្យប្រទេសខ្លួនចូលរួមក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ ត្រឹមខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Zelensky ដាច់ចិត្ត ទម្លាយតួលេខទាហានអ៊ុយក្រែន ស្លាប់និងរបួស
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់