ព័ត៌មានអន្ដរជាតិ
បុណ្យចូលឆ្នាំថ្មី មីយ៉ាន់ម៉ាដោះលែងអ្នកទោសជាង១៦០០នាក់
ក្រុមគ្រួសារ និងសាច់ញាតិរាប់រយនាក់បានប្រមូលផ្តុំគ្នានៅពន្ធនាគារ Insein របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីរដ្ឋាភិបាលយោធាបានប្រកាសដោះលែងអ្នកទោសជាង១៦០០នាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
ចំនួនអ្នកទោសត្រូវបានដោះលែងប្រចាំឆ្នាំគឺជាផ្នែកមួយនៃអ្នកទោស២៣០០០នាក់កាលពីឆ្នាំមុន។ គេមិនច្បាស់ទេថាតើ ការដោះលែងនេះមានទាំងសមាជិករដ្ឋាភិបាលស៊ីវិលដែលត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ឬយ៉ាងណា។
អ្នកសារព័ត៌មានក្នុងស្រុកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាម Reuters ពីទីតាំងពន្ធនាគារថា មិនមានអ្នកតវ៉ានយោបាយត្រូវបានដោះលែងទេរហូតដល់ពេលនេះនៅពន្ធនាគារ Insein។
លោកឧត្តមសេនីយ៍ឯក Aung Lin Dwe ជារដ្ឋលេខាយោធាមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសដោះលែងអ្នកទោសចំនួន ១៦១៩នាក់ ក្នុងនោះមានជនបរទេស៤២នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនមនុស្សហោចណាស់ ១៣២៨២នាក់ និងសម្លាប់១៧៥៦នាក់ចាប់តាំងពីរដ្ឋប្រហារមក។ នេះបើយោងតាមទិន្នន័យរបស់សមាគមជំនួយអ្នកទោសនយោបាយ (AAPP)។
ក្នុងចំណោមអ្នកជាប់ឃុំខ្លួនមានទាំងមេដឹកនាំរដ្ឋាភិបាលបណ្តេញចេញជាម្ចាស់មេដាយសន្តិភាពណូបែល លោកស្រី អ៊ុងសាន ស៊ូជី ប៉ុន្តែត្រូវបានឃុំខ្លួននៅរដ្ឋធានី Naypyidaw ហើយជំនួយការសេដ្ឋកិច្ចជនជាតិអូស្ត្រាលីរបស់លោកស្រីគឺលោក Sean Turnell ស្ថិតនៅពន្ធនាគារ Insein ជាយក្រុងយ៉ាំងហ្គោន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន