ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេចប្រយុទ្ធជាមួយ រុស្ស៊ី ១០ ឆ្នាំទៅមុខទៀត (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធជាមួយរុស្ស៊ីដើម្បីទឹកដីរបស់ខ្លួនរយៈពេល ១០ ឆ្នាំទៅមុខទៀត ។

លោក Zelensky បាននិយាយថា “យើងចង់រំដោះប្រទេសរបស់យើងដើម្បីយកមកវិញនូវអ្វីដែលជាកម្មសិទ្ធិរបស់យើង ។ យើងប្រហែលជាកំពុងប្រយុទ្ធជាមួយសហព័ន្ធរុស្ស៊ីរយៈពេល ១០ ឆ្នាំដើម្បីយកមកវិញនូវអ្វីដែលជារបស់យើង ។ យើងអាចជ្រើសរើសផ្លូវនេះ” ។
លោក Zelensky បានពន្យល់ថា “លោកបានជំរុញឲ្យលោកខាងលិចពន្លឿនការផ្តល់អាវុធដល់អ៊ុយក្រែន ហើយយើងត្រូវការឧបករណ៍នៅថ្ងៃនេះ ឬថ្ងៃស្អែកមិនមែនក្នុងរយៈពេលពីរ ឬបីខែខាងមុខទេ” ។

ដូចគ្នានេះផងដែរ ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Zelensky លោក Oleg Ustenko បាននិយាយនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា ក្រុងកៀវបានស្នើសុំក្រុមប្រទេស G7 និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ជំនួយហិរញ្ញវត្ថុចំនួន ៥០ ពាន់លានដុល្លារ ។
លោកបានបន្ថែមថា ប្រទេសអ៊ុយក្រែនក៏បាននឹងកំពុងពិចារណាផងដែរក្នុងការស្នើសុំកម្ចីសិទ្ធិទាញយកពិសេសពី IMF ។ យោងតាមលោក Ustenko បានឲ្យដឹងថា បច្ចុប្បន្នអ៊ុយក្រែនកំពុងខាតបង់ប្រាក់ប្រហែល ៧ ពាន់លានដុល្លារក្នុងមួយខែ ហើយនឹងន្ថែមប្រហែល ៥០ ពាន់លានដុល្លារទៀតក្នុងរយៈពេល ៦ ខែខាងមុខ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Zelensky កើតឡើង ខណៈដែលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី ៥៣ ហើយ ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការសំដៅការពារប្រជាជនដែលទទួលរងការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយទីក្រុងកៀវ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ឲ្យពិភពលោកកុំរង់ចាំរហូតដល់ រុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ