ព័ត៌មានអន្ដរជាតិ
ថៃ រៀបចំសំណើដាក់ បង្អែមបាយដំណើបស្វាយទុំ ចូលជាបេតិកភណ្ឌ យូណេស្កូ បន្ទាប់ពី Milli ធ្វើរឿងដ៏កក្រើកនៅ អាមេរិក
នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ប្រទេសថៃ កំពុងរៀបចំដាក់បង្អែម បាយដំណើបស្វាយទុំ ដ៏ល្បីល្បាញ ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី មួយទៀតរបស់អង្គការយូណេស្កូ បន្ទាប់ពីតារារ៉េបថៃ បានផ្សព្វផ្សាយបង្អែមនេះ ក្នុងអំឡុងពេលសម្តែងនៅឯការប្រគុំតន្ត្រីអន្តរជាតិ Coachella។

តារារ៉េបស្រីថៃអាយុ១៩ឆ្នាំ Danupa “Milli” Kanateerakul ត្រូវបានក្រុមហ៊ុន 88rising អញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Coachella Valley Music and Arts Festival 2022 នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីម្សិលមិញ។ នាងក្លាយជាសិល្បការិនីថៃដំបូងគេ ដែលបានឡើងសម្ដែងលើឆាកនេះ ហើយ Hashtag #MILLILiveatCoachella ស្ថិតនៅលេខរៀងទី១នៃ Twitter របស់ប្រទេសថៃ។

នៅចុងបញ្ចប់នៃការសម្តែង Milli បាននាំយកបង្អែមបាយដំណើបស្វាយទុំមួយចាន មកលើឆាក ហើយអញ្ជើញទស្សនិកជនឲ្យភ្លក់។ ហើយដោយសារតែឥទ្ធិពលនៃបណ្តាញសង្គម បានធ្វើឲ្យបង្អែមបាយដំណើបស្វាយទុំ លក់ដាច់ស្ទើរគ្រប់ហាងក្នុងប្រទេសថៃកាលពីម្សិលមិញ។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ Chai Nakhonchai បានចែករំលែកថា Milli បានជួយលើកមុខមាត់របស់ប្រទេសថៃ ទៅកាន់អន្តរជាតិ នៅពេលដែលនាងញ៉ាំបង្អែមនេះ នៅលើឆាក។

Chai Nakhonchai បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា បង្អែមនេះគឺស្ថិតក្នុងបញ្ជីដែលនាយកដ្ឋានគ្រោងនឹងស្នើទៅអង្គការយូណេស្កូ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រលាញ់ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ១ ថ្ងៃ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា