Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយសប្បាយបុណ្យចូលឆ្នាំថ្មីរួច ថៃ ស្នើបុគ្គលិកគ្រប់វិស័យធ្វើការពីផ្ទះ ៧ ថ្ងៃ និងតេស្តរហ័សជាប្រចាំ (មានវីដេអូ)

បានផុស

នៅ

ក្រសួងសុខភាពសាធារណៈថៃបានជំរុញដល់អង្គភាពអាជីវកម្ម និងគ្រប់វិស័យអនុញ្ញាតឲ្យបុគ្គលិករបស់ពួកគេ​ធ្វើ​ការ​ពី​ផ្ទះ​រយៈពេល ៧ ថ្ងៃដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាលជំងឺកូវីដ ១៩ ខ្លាំងឡើងៗ ​បន្ទាប់​ពី​ឈប់​សម្រាក​បុណ្យ​សង្ក្រាន្តចូលឆ្នាំថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chakrarat Pittawawanganon ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបាននិយាយកាលពីថ្ងៃអាទិត្យថា “នៅពេលដែលពិធីបុណ្យសង្ក្រាន្តត្រូវបានបញ្ចប់ ចំនួនករណីអាចកើនឡើងពី ២០ ទៅ ៣០ ភាគរយ” ។

លោកបានជំរុញឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនអនុវត្តគោលនយោបាយធ្វើការពីផ្ទះរយៈពេល ៥ ទៅ ៧ ថ្ងៃ និងធ្វើតេស្តរហ័សរកកូវីដជាប្រចាំដើម្បីជួយទប់ស្កាត់ការរីករាលដាលមេរោគនៅកន្លែងធ្វើការ ។

ទន្ទឹមនឹងនេះ លោក Supot Malaniyom អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងជានាយកមជ្ឈមណ្ឌលប្រតិបត្តិការរបស់រដ្ឋបាលស្ថានភាពជំងឺកូវីដ ១៩ (CCSA) បាននិយាយថា ទីភ្នាក់ងារនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះដើម្បីវាយតម្លៃនិន្នាការឆ្លង បន្ទាប់ពីរយៈពេលនៃថ្ងៃឈប់សម្រាកបុណ្យសង្រ្កាន្ត ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៧,៧៧៥ ករណី ខណៈមនុស្ស ២៤,៥៤៥ នាក់បានជាសះស្បើយ និងអ្នកជំងឺ ២១៤,៥៥៤ នាក់នៅតែកំពុងសម្រាកព្យាបាល ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ​៖ Bangkok Post

ចុចអាន ៖ ថៃ រៀបចំសំណើដាក់ បង្អែមបាយដំណើបស្វាយទុំ ចូលជាបេតិកភណ្ឌ យូណេស្កូ បន្ទាប់ពី Milli ធ្វើរឿងដ៏កក្រើកនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១០ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម