ព័ត៌មានអន្ដរជាតិ
ប្រទេស អឺរ៉ុប មួយនេះបដិសេធមិនលក់យន្តហោះចម្បាំងទៅ អ៊ុយក្រែន ព្រោះខ្លាចប៉ះពាល់ដល់ រុស្ស៊ី
គេហទំព័រ European Pravda របស់អ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនបានស្នើសុំឲ្យប្រទេសម៉ុលដាវីលក់ ឬប្រគល់យន្តហោះចម្បាំង MiG-29 របស់ខ្លួន ប៉ុន្តែទីក្រុង Chisinau បានបដិសេធសំណើនេះដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយរុស្ស៊ី ។

យោងតាមសារព័ត៌មានខាងលើបានឲ្យដឹងថា ទីក្រុងកៀវបានធ្វើការស្នើសុំនេះ ក្នុងអំឡុងពេលថ្ងៃដំបូងនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប៉ុន្តែត្រូវបានបដិសេធដោយថ្នាក់ដឹកនាំប្រទេសម៉ុលដូវី ។
រដ្ឋាភិបាលប្រទេសម៉ុលដាវីបានពន្យល់ថា ខ្លួនមិនចង់ធ្វើឲ្យទីក្រុងមូស្គូខឹងសម្បារណាមួយឡើយ ព្រោះរុស្ស៊ីអាចចាត់ទុកថា ទង្វើនោះជាការបំពានលើគោលការណ៍នៃអព្យាក្រឹតភាព ។

ចំណែកក្រសួងការពារជាតិម៉ុលដាវីបាននិយាយថា ប្រទេសម៉ុលដាវីមានយន្តហោះចម្បាំង MiG-29 កំពុងប្រតិបត្តិការចំនួន ៦ គ្រឿង ប៉ុន្តែមិនត្រូវបានដាក់ពង្រាយក្នុងរយៈពេលយូរមកហើយ ហើយទីក្រុង Chisinau ក៏បានព្យាយាមលក់វាមួយរយៈមកហើយផងដែរ ប៉ុន្តែមិនបានផលអ្វីសោះ ។
គួរបញ្ជាក់ថា រហូតមកពេលនេះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី ៥៤ ហើយ ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការសំដៅការពារប្រជាជនដែលទទួលរងការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេចប្រយុទ្ធជាមួយ រុស្ស៊ី ១០ ឆ្នាំទៅមុខទៀត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?