ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញឈ្មោះប្រទេស មានទាហានស៊ីឈ្មួលប្រយុទ្ធនៅអ៊ុយក្រែន ច្រើនជាងគេបំផុត
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យទី១៧ខែមេសាថា ទាហានស៊ីឈ្នួលបរទេសប្រមាណ ៦៨២៤នាក់មកពី ៦៣ប្រទេស បានមកអ៊ុយក្រែនដើម្បីប្រយុទ្ធរួមជាមួយរដ្ឋាភិបាលរបស់លោក Volodymyr Zelensky។

ក្នុងចំណោមនោះ មាន ១០៣៥នាក់ត្រូវបានសម្លាប់។ យុទ្ធជនបរទេសចំនួន៤០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Mariupol ជាកន្លែងដែលកងកម្លាំងជាតិនិយម បដិសេធចុះចាញ់។
អ្នកប្រយុទ្ធបរទេសច្រើនបំផុតពោល ១៧១៧ នាក់គឺមកពីប្រទេសប៉ូឡូញ ខណៈប្រហែល ១៥០០នាក់ មកពីសហរដ្ឋអាមេរិក កាណាដា និងរ៉ូម៉ានី។ មនុស្ស ៣០០នាក់មកពីចក្រភពអង់គ្លេស និងហ្សកហ្ស៊ី ហើយ១៩៣នាក់ មកពីតំបន់ដែលគ្រប់គ្រងដោយតួកគីក្នុងប្រទេសស៊ីរី។

តួលេខទាំងនេះ ត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យ ដោយអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ Igor Konashenkov។ បើយោងតាមលោកឧត្តមសេនីយ៍, ទាហានស៊ីឈ្នួលបរទេសចំនួន១០៣៥នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី ហើយ៩១២នាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែនដោយបន្សល់ទុក ៤៨៧៧នាក់ ប្រយុទ្ធនៅក្នុងទីក្រុង Kiev, Kharkov, Odessa, Nikolaev និង Mariupol។
លោក Konashenkov បានសង្កត់ធ្ងន់ថា ប្រហែល៤០០នាក់ក្នុងចំណោមយុទ្ធជនបរទេសទាំងនេះ នៅតែបង្កប់ជាមួយកងវរសេនាតូចជាតិនិយមអ៊ុយក្រែន ក្នុងទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ីទម្លាយវីដេអូ កងម៉ារីនអ៊ុយក្រែនជាង ១ពាន់នាក់ សុំចុះចាញ់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ