Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីល ៥ គ្រាប់ក្នុងពេលតែមួយលើទីក្រុង អ៊ុយក្រែន ជាប់ព្រំប្រទល់ប្រទេស ណាតូ

បានផុស

នៅ

អភិបាលក្រុង Lviv លោក Andriy Sadovy បាននិយាយនៅថ្ងៃចន្ទនេះថា កាំជ្រួចមីស៊ីលដ៏មានឥទ្ធិពលរបស់រុស្ស៊ីចំនួន ៥ គ្រាប់បានវាយប្រហារលើទីក្រុង Lviv ជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនៅទីក្រុង Lviv ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ូឡូញបានកើតឡើង នៅពេលដែលប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារបន្ថែមទៀតទាំងនៅក្នុង និងជុំវិញរដ្ឋធានីកៀវភាគខាងកើត ដោយផ្តោតលើទីតាំងជាច្រើនដែលផលិតផ្នែករឹង (Hardware) យោធាក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ។

ទន្ទឹមនោះជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Mykhaylo Podolyak បានសរសេរនៅលើបណ្ដាញ Twitter ថា “ការបាញ់កាំជ្រួចមីស៊ីលដ៏មានអានុភាពចំនួន ៥ គ្រាប់ក្នុងពេលតែមួយទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៃទីក្រុង Lviv ដែលជាទីក្រុងដ៏ចំណាស់របស់អឺរ៉ុបបណ្ដាលឲ្យមនុស្ស ៦ នាក់ស្លាប់ និង ៨ នាក់រងរបួស” ។

លោក​បាន​និយាយ​ថា មីស៊ីល ៣ គ្រាប់​បាន​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា ខណៈ ២ ​គ្រាប់ទៀត​បាន​វាយប្រហារ​កន្លែង​ផ្លាស់ប្តូរ​សំបកកង់​រថយន្ត ។

ចំណែកប្រធានផ្លូវដែកជាតិរបស់ប្រទេសអ៊ុយក្រែនលោក Alexander Kamyshin បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ហេដ្ឋារចនាសម្ព័ន្ធការងារមួយចំនួនត្រូវបានខូចខាត ហើយទំនងជាមានការពន្យារពេលក្នុងការជួសជុល ហើយនៅទីតាំងរបស់លោកមិនមានអ្នកដំណើរ ឬបុគ្គលិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ មេទ័ពលោក ពូទីន ថា រុស្ស៊ី កំពុងធ្វើសង្គ្រាមជាមួយប្រទេសណាតូជាច្រើន មិនមែនតែជាមួយ អ៊ុយក្រែន ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម