Connect with us

ព័ត៌មានអន្ដរជាតិ

បុរស វៀតណាម រំលោភក្មេងប្រុស៤នាក់

បានផុស

នៅ

ប៉ូលិសនៅខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាមកាលពីថ្ងៃចន្ទបានឃុំខ្លួនបុរសម្នាក់ពីបទរំលោភក្មេងប្រុសចំនួន៤នាក់ដែលស្នាក់នៅជាមួយគាត់ក្នុងមជ្ឈមណ្ឌលគាំពារសង្គមមួយ។

កាសែតច្បាប់និងយុត្តិធម៌បានចុះផ្សាយថា លោក Pham Chi Cuong អាយុ២១ឆ្នាំកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភសេពសន្ថវៈនិងធ្វើបាបក្មេងដែលមានអាយុក្រោម១៦ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីបុគ្គលិកម្នាក់នៃមណ្ឌលគាំពារសង្គម Ca Mau បានដាក់ពាក្យបណ្តឹងទៅប៉ូលិសមូលដ្ឋានដោយបានបញ្ជាក់ថា បុរសម្នាក់នេះបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈម្តងហើយម្តងទៀតលើក្មេងប្រុសដែលគ្មានផ្ទះសម្បែងចំនួន៤នាក់ដែលមានអាយុចន្លោះពី៨ទៅ១៣ឆ្នាំនៅខាងក្នុងបន្ទប់ទឹកនិងបន្ទប់បុរស។

លោក Cuong បានសារភាពពីបទឧក្រិដ្ឋរបស់គាត់នៅឯស្ថានីយ៍ប៉ូលិស។

នេះមិនមែនជាករណីដំបូងទេដែលការរំលោភបំពានផ្លូវភេទត្រូវបានរកឃើញនៅឯមជ្ឈមណ្ឌលគាំពារសង្គមក្នុងប្រទេសវៀតណាម។

កាលពីខែឧសភា អ្នកគ្រប់គ្រងមណ្ឌលគាំពារសង្គមនៅ Binh Thanh ត្រូវបានកាត់ទោសឲ្យជាប់គុក៤ឆ្នាំកន្លះពីបទរំលោភបំពានលើក្មេងស្រីមិនទាន់គ្រប់អាយុដែលស្នាក់នៅទីនោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN​ Express

ចុចអាន៖​ ផ្ទុះកូវីដក្នុងអន្តេវាសិកដ្ឋានកូរ៉េខាងត្បូង ឆ្លងនិស្សិតវៀតណាម២០នាក់

ចុចអាន៖​ ពលរដ្ឋ​វៀតណាម ស្ម័គ្រចិត្ត​ចូល​រួមតេស្ត​វ៉ាក់សាំងអភិវឌ្ឍក្នុងស្រុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម