ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ចេញវីដេអូមេបក្សប្រឆាំងធំបំផុត អង្វរសុំឲ្យដោះដូរខ្លួនជាមួយ ជនស៊ីវិល
វីដេអូបង្ហាញពីប្រធានគណបក្សធំទី ២ របស់អ៊ុយក្រែនលោក Viktor Medvedchuk ស្នើឲ្យប្រធានាធិបតីរុស្ស៊ីលោក Putin និងលោក Zelensky ដោះដូរគាត់ជាមួយ “អ្នកប្រយុទ្ធ និងជនស៊ីវិលនៃទីក្រុង Mariupol” ដែលជាទីក្រុងត្រូវបានគ្រប់គ្រងភាគច្រើនដោយកងកម្លាំងរុស្ស៊ី ។

លោក Medvedchuk ត្រូវបានចាប់ខ្លួនដោយសេវាសន្តិសុខអ៊ុយក្រែន (SBU) កាលពីសប្តាហ៍មុន បន្ទាប់ពីបំពានលក្ខខណ្ឌឃុំខ្លួនក្នុងផ្ទះ ដោយដាក់រួមនឹងការចោទប្រកាន់ពីបទក្បត់ជាតិផងដែរ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ករណីក្បត់ជាតិត្រូវបានបើកឡើងក្នុងប្រទេសអ៊ុយក្រែនប្រឆាំងនឹងលោក Medvedchuk ដែលជាមេដឹកនាំគណបក្សប្រឆាំង Opposition Platform-For Life ដោយលោកត្រូវគេរាយការណ៍ថា បានរត់គេចពីការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីល ៥ គ្រាប់ក្នុងពេលតែមួយលើទីក្រុង អ៊ុយក្រែន ជាប់ព្រំប្រទល់ប្រទេស ណាតូ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ