ព័ត៌មានអន្ដរជាតិ
ទីបំផុត រូបភាពនិងវីដេអូដំបូង នៃការលិចនាវាចម្បាំងរុស្ស៊ី ក្នុងសមុទ្រខ្មៅ ត្រូវបានបញ្ចេញ
ទាំងនេះគឺជារូបភាពដំបូងដែលបង្ហាញពីនាវាចម្បាំង Moskva របស់រុស្ស៊ី នៅពេលដែលវាលិច សម្លាប់នាវិក៤០នាក់ បន្ទាប់ពីត្រូវគេសង្ស័យថា រងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន។

នាវាបានលិចចូលសមុទ្រខ្មៅកាលពីសប្តាហ៍មុន បន្ទាប់ពីទីក្រុង កៀវ និយាយថា ខ្លួនបើកការវាយប្រហារដោយមីស៊ីល ថ្វីបើវិមានក្រឹមឡាំងអះអាងថា នាវានេះត្រូវបានបំផ្លាញក្នុងឧបទ្ទវហេតុក៏ដោយ។

គេឃើញផ្សែងខ្មៅហុយចេញពីនាវាចម្បាំង ហើយទូកសង្គ្រោះទាំងអស់នៅផ្នែកម្ខាងនៃកំពង់ផែ ត្រូវបានគេមើលឃើញដាក់ពង្រាយ ដែលបង្ហាញថា នាវិកមួយចំនួនធំអាចគេចចេញពីនាវាចម្បាំងបាន។

យ៉ាងណាក្តី គេនៅតែមិនទាន់ច្បាស់ថាតើមាននាវិកប៉ុន្មាននាក់បានរួចរស់ជីវិតពីការលិចនោះទេ ចំពេលមានការអះអាងថា អ្នកស្លាប់អាចឈានដល់ខ្ទង់រយនាក់ឯណោះ ហើយរុស្ស៊ីក៏មិនបានបង្ហាញព័ត៌មានណាមួយអំពីអ្នកនៅរស់រានមានជីវិតដែរ។

មានការអះអាងថា រូបភាពទាំងនោះត្រូវបានថតចេញពីកប៉ាល់តួកគីមួយគ្រឿង ដែលមុននេះមានសេចក្តីរាយការណ៍ថា កប៉ាល់តួកគីបានជួយសង្គ្រោះបុរសចំនួន ៥៤ នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន បញ្ជូនក្រុមយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅព្រំដែន អ៊ុយក្រែន ហើយ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់