ព័ត៌មានអន្ដរជាតិ
សេដ្ឋី វៀតណាម ស្រឡាញ់មាសខ្លាំងពេក សង់វិមានស្រោបមាស ទុកមើលលេង
សេដ្ឋីអចលនទ្រព្យម្នាក់នៅ វៀតណាម បានចំណាយលុយរាប់សិបលានដុល្លារសង់វិមាន ស្រោបមាសគ្រប់កន្លែង និងសូម្បីតែចង្ក្រានបាយផង ព្រោះតែលង់ស្រឡាញ់មាសខ្លាំងពេក។
បណ្ដាញព័ត៌មានពី Bestie កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹងថា ម្ចាស់វិមានស្រោបមាស គឺលោក Nguyen Van Trung ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យយក្សនៅទីក្រុង Can Tho ប្រទេស វៀតណាម។ វិមានរបស់សេដ្ឋីរូបនេះ ឱ្យឈ្មោះថា «ផ្ទះឥដ្ឋសេរ៉ាមិច» មូលហេតុដោយសារតែម្ចាស់វិមានប្រើឥដ្ឋសេរ៉ាមិចដែលបានស្រោបមាសនាំមកពីប្រទេសឥណ្ឌា និងចិន ហើយលោកបានបញ្ចប់ការសាងសង់វា កាលពីចុងឆ្នាំ ២០២០។

ប្រភពបានបន្តថា វិមាននេះមានបន្ទប់ទទួលភ្ញៀវមួយដ៏ស្រស់ស្អាត រចនាយ៉ាងប្រណីត និងមានពណ៌លឿងច្រាល។ មិនតែប៉ុណ្ណោះ សូម្បីសាឡុង ទូរទស្សន៍ ធ្នើរ យ៉រ សុទ្ធតែពណ៌មាសទាំងអស់។
ដោយឡែក ម្ចាស់វិមានលោក Nguyen Van Trung និយាយថា វិមានរបស់ខ្លួនចំណាយពេល ៦ឆ្នាំដើម្បីបញ្ចប់ជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលោកសុំមិនបញ្ចេញតួលេខជាក់លាក់ទេ។ មូលហេតុដែលលោកសង់វិមាននេះឡើង ព្រោះលោកចង់ប្រមូល និងរក្សាទុកវត្ថុអនុស្សាវរីយ៍ដែលបានទិញមកពីបណ្ដាប្រទេសជាង ២០ ដែលលោកធ្លាប់ទៅលេងកម្សាន្ត។ ហើយដោយសារតែស្រឡាញ់មាសខ្លាំងពេក ទើបលោកសម្រេចចិត្តលាបពណ៌គ្រប់យ៉ាងជាពណ៌មាស រួមទាំងរបស់របរប្រចាំថ្ងៃផ្សេងទៀត។

មិនត្រឹមតែលាបពណ៌មាសលើគ្រឿងលម្អក្នុងបន្ទប់ប៉ុណ្ណោះទេ ម្ចាស់វិមានក៏បានប្រែក្លាយផ្ទះបាយឲ្យទៅជាពណ៌លឿងច្រាលដូចមាសផងដែរ មិនថាឆ្នាំង ចាន ចង្ក្រាន និងសម្ភារផ្ទះបាយដទៃៗទៀត។
បច្ចុប្បន្ន «ផ្ទះឥដ្ឋសេរ៉ាមិច» មិនមែនជាកន្លែងស្នាក់នៅរបស់ម្ចាស់នោះទេ ប៉ុន្តែវាបានបើកទទួលភ្ញៀវទេចរចូលទស្សនា និងថតរូបលេង។ ភ្ញៀវទេចរអាចទិញសំបុត្រចូលកម្សាន្តចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលតម្លៃសំបុត្រក្នុងម្នាក់ ៨ម៉ឺនដុង (៣.៥ ដុល្លារ)៕









ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្ទីលតែងខ្លួនប្លែកៗរបស់តារាស្រី វៀតណាម ហ្វេនឃើញហើយ ហួសចិត្តសឹងគ្រប់គ្នា
ចុចអាន៖ រ៉ូបអាពាហ៍ពិពាហ៍ទាំង ៩ ល្បីល្បាញខ្លាំងជាងគេ និងបានចារឹកក្នុងទំព័រប្រវត្តិសាស្ត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ