Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ ចេញ​ឱសានវាទ​ថ្មី​ ឲ្យកងទ័ពអ៊ុយក្រែននៅទីក្រុង Mariupol ដាក់អាវុធចុះ

បានផុស

នៅ

នៅថ្ងៃពុធទី២០ខែមេសានេះ ក្រសួងការពារជាតិរុស្ស៊ី បានអំពាវនាវជាថ្មីម្តងទៀត ដល់កងទ័ពអ៊ុយក្រែន ដែលឈរជើងនៅខាងក្នុងរោងចក្រដែក Azovstal នៃទីក្រុង Mariupol ត្រូវដាក់អាវុធចុះ។

This image has an empty alt attribute; its file name is 2022-04-15T200311Z_1336493390_RC2SNT9P65N1_RTRMADP_3_UKRAINE-CRISIS-MARIUPOL-scaled-1-1024x709.webp

ទីក្រុង Mariupol ត្រូវបានឡោមព័ទ្ធដោយការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែកងវរសេនាតូច Azov របស់អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា នៅតែឈរជើងក្នុងរោងចក្រ Azovstal ដែលជារោងចក្រផលិតដែកដ៏ធំមួយ។

កងទ័ពរុស្ស៊ី នឹងអនុវត្តបទឈប់បាញ់ នៅពេលសំណើនេះចូលជាធរមាន ដោយចាប់ផ្តើមពីម៉ោង ១១:០០ ថ្ងៃទី២០ខែមេសាទៅ។

This image has an empty alt attribute; its file name is w1280-p4x3-2022-04-17T192313Z_799305857_RC22PT9QPGWM_RTRMADP_3_UKRAINE-CRISIS-MARIUPOL-1024x768.jpg

យ៉ាងណាក្តី ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានទាហានអ៊ុយក្រែនណាម្នាក់ ទទួលយកសំណើនេះទេ។

យោធារុស្ស៊ីនិយាយថា ខ្លួនបានគ្រប់គ្រងស្ទើរតែទាំងអស់នៃទីក្រុង Mariupol ប៉ុន្តែមន្ត្រីអ៊ុយក្រែនទទូចថា ទាហានដែលនៅសល់របស់ពួកគេនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ UN បញ្ជាក់ពីចំនួនជនស៊ីវិលស្លាប់ និងរបួសនៅ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម