ព័ត៌មានអន្ដរជាតិ
អាមេរិក អង់គ្លេស កាណាដា សន្យាផ្តល់កាំភ្លើងធំថែមទៀតដល់អ៊ុយក្រែន
មេដឹកនាំរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា កាលពីថ្ងៃអង្គារ៍ ទី១៩ ខែមេសា បានសន្យាបញ្ជូនកាំភ្លើងធំបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែនដើម្បីតទល់នឹងការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Boris Johnson និងលោកនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានធ្វើការសន្យា បន្ទាប់ពីពួកគាត់ និងមេដឹកនាំសម្ព័ន្ធមិត្តផ្សេងទៀតបានចូលរួមកិច្ចប្រជុំតាមរយៈវីដេអូមួយ ស្របពេលការវាយប្រហាររបស់រុស្ស៊ីបានឈានដល់ដំណាក់កាលថ្មី។

ប្រភពដឹងរឿងនេះបាននិយាយនៅថ្ងៃអង្គារ៍ថា លោក បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសកញ្ចប់ជំនួយយោធានាប៉ុន្មានថ្ងៃខាងមុខសម្រាប់អ៊ុយក្រែនដែលប្រហែលជាមានទំហំដូចគ្នាទៅនឹងកញ្ចប់ថវិកាជំនួយយោធាចំនួន៨០០លានដុល្លារដែលបានប្រកាសកាលពីសប្តាហ៍មុន។
ប្រសិនបើកញ្ចប់ជំនួយគឺច្រើនដូចការរំពឹងទុក វានឹងនាំឲ្យជំនួយផ្នែកយោធារបស់អាមេរិកសរុបទៅប្រទេសអ៊ុយក្រែនមានរហូតដល់ជាង៣ប៊ីលានដុល្លារអាមេរិក គិតចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។
នៅទីក្រុងឡុងដ៍ លោក Johnson បានប្រាប់សមាជិកសភាថា ៖«នេះនឹងក្លាយជាជម្លោះកាំភ្លើងធំ។ ពួកគេត្រូវការឧបត្ថម្ភកាំភ្លើងធំបន្ថែមទៀត ជាអ្វីដែលយើងនឹងផ្តល់ឲ្យ….បន្ថែមលើទម្រង់ឧបត្ថម្ភផ្សេងជាច្រើនទៀត»។
លោក Trudeau បាននិយាយថា ប្រទេសកណាដានឹងបញ្ជូនអាវុធធុនធំ និងបានសន្យាផ្តល់សេចក្តីលំអិត។
រដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាននៅសេតវិមាន លោកស្រី Jen Psaki ប្រាប់អ្នកកាសែតថា មេដឹកនាំបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការផ្តល់ជំនួយយោធា សេដ្ឋកិច្ច និងមនុស្សធម៌ដល់អ៊ុយក្រែន។

ក្នុងការហៅវីដេអូរយៈពេល៩០នាទី លោក បៃដិន និងសម្ព័ន្ធមិត្តបានពិភាក្សាពីការចូលរួមការទូតរបស់ពួកគាត់ ព្រមទាំងកិច្ចប្រឹងប្រែងសម្របសម្រួលដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី។ លោកស្រី Psaki បានបញ្ជាក់។
រុស្ស៊ីបានកាន់កាប់ទីក្រុងលើកដំបូងនៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលជាផ្នែកមួយនៃការវាយប្រហារថ្មីដែលអ៊ុយក្រែនបានចាត់ទុកជាសមរភូមិ Donbas មានគោលបំណងដណ្តើមយកខេត្តពីរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍