Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ៖ អ៊ុយក្រែន កំពុងប្រយុទ្ធដើម្បីសុវត្ថិភាពអឺរ៉ុប ទាំងមូល

បានផុស

នៅ

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki និយាយថា ប្រទេសនេះ​មិនអាចទុកអ្នកជិតខាងឲ្យនៅម្នាក់ឯងបានទេ ហើយបានអំពាវនាវឲ្យប្រជាជាតិផ្សេងទៀតគាំទ្រស្មារតីប្រយុទ្ធរបស់អ៊ុយក្រែន។

This image has an empty alt attribute; its file name is 1650352543_LANDSCAPE_1280-1024x575.webp
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki

លោក Morawiecki និយាយថា ទាហានអ៊ុយក្រែន កំពុងប្រយុទ្ធដើម្បីសុវត្ថិភាពរបស់អឺរ៉ុបទាំងមូល។

លោកបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធកន្លែងស្នាក់នៅបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសខ្លួននៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is 000_32436CN.jpg

លោក​ថ្លែង​ថា​ “យើង​ត្រូវ​តែ​គាំទ្រ​ស្មារតី​ប្រយុទ្ធ​នេះ ​តាម​រយៈ​ការ​មើល​ថែ​អ្នកទន់​ខ្សោយ​​។ ថ្ងៃនេះ យើងបានឃើញស្ត្រី និងកុមារ ពីព្រោះបុរសកំពុងប្រយុទ្ធនៅជួរមុខ ដើម្បីរំដោះអ៊ុយក្រែន និងក៏ដើម្បីសុវត្ថិភាពរបស់យើងផងដែរ”។

រដ្ឋាភិបាលប៉ូឡូញនិយាយថា ក្នុងភាពជាដៃគូជាមួយអ៊ុយក្រែន ជនជាតិអ៊ុយក្រែនរហូតដល់ ៥០០០ នាក់ដែលត្រូវបានផ្លាស់ទីលំនៅពីផ្នែកផ្សេងទៀតនៃប្រទេស នឹងត្រូវដាក់ឲ្យស្នាក់នៅជាបណ្តោះអាសន្នក្នុងទីក្រុង Lviv ដូចករណីនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ចេញ ឱសានវាទ ថ្មី ឲ្យកងទ័ពអ៊ុយក្រែននៅទីក្រុង Mariupol ដាក់អាវុធចុះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម