ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស Johnson សុំទោសសភា ក្រោយពិន័យបំពានច្បាប់កូវីដ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃអង្គារ៍បានធ្វើការសុំទោសដល់សភាសម្រាប់ការបំពានច្បាប់កូវីដ-១៩ដោយសារបានជួបជុំគ្នាក្នុងពិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីលោកត្រូវបានប៉ូលិសពិន័យកាលពីសប្តាហ៍មុន។

លោកនាយករដ្ឋមន្ត្រី Johnson និងភរិយា ព្រមទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Rishi Sunak ត្រូវបានពិន័យអំឡុងពេលសភាត្រូវបានសម្រាកក្នុងពិធីបុណ្យ Easter។ សមាជិកសភានឹងធ្វើការបោះឆ្នោតមួយនៅថ្ងៃព្រហស្បតិ៍ខាងមុខដើម្បីសម្រេចថាតើលោក Johnson គួរត្រូវបានស៊ើបអង្កេតជុំវិញការអះអាងដែលលោកបានបំភាន់សភាដែលនិយាយម្តងហើយម្តងទៀតថា លោកបានគោរពតាមច្បាប់កូវីដ។
«ខ្ញុំឆ្លៀតក្នុងឱកាសនេះ ធ្វើការសុំទោសភាអស់ពីបេះដូងរបស់ខ្ញុំ។ នៅពេលខ្ញុំទទួលបានសេចក្តីជូនដំណឹង ខ្ញុំទទួលស្គាល់ការឈឺចាប់ និងកំហឹង ហើយខ្ញុំបាននិយាយថា ប្រជាជនមានក្តីរំពឹងដល់នាយករដ្ឋមន្ត្រីរបស់ពួកគេល្អ»។ លោក Johnson បានប្រាប់អង្គសភា និងបញ្ជាក់ថា ដំបូងឡើយ លោកមិនបានដឹងទេពីការជួបជុំនោះគឺជាការបំពានច្បាប់កូវីដ។
លោកបានបន្ថែមថា ៖«វាមិនបានកើតឡើងចំពោះខ្ញុំពេលនោះ ឬបន្តបន្ទាប់មក ការជួបជុំនោះគឺនៅក្នុងបន្ទប់ខុទ្ទកាល័យមុនពេលកិច្ចប្រជុំដ៏សំខាន់ស្តីពីយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ដែលអាចជាការបំពានច្បាប់។ ខ្ញុំសូមនិយាយដដែលថា នោះជាកំហុសរបស់ខ្ញុំ ហើយខ្ញុំសូមអភ័យទោសចំពោះបញ្ហានោះ»។
សម្រាប់ការពិន័យពីបទបំពានច្បាប់កូវីដអាចពិន័យជាប្រាក់ចាប់ពី៤០ដុល្លារទៅ ១៣០០០ដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត