ព័ត៌មានអន្ដរជាតិ
ជំនួយការលោក Zelensky អួតថា សង្គ្រាមដំណាក់កាលទី ២ របស់ រុស្ស៊ី លើ អ៊ុយក្រែន ៩៩ ភាគរយនឹងបរាជ័យ
លោក Oleksiy Arestovych ជំនួយការម្នាក់របស់លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា សង្គ្រាមដំណាក់ទី ២ របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនកំពុងដំណើរការដោយប្រុងប្រយ័ត្ន ហើយអាចនឹងបរាជ័យ ។

លោក Oleksiy Arestovych បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ទីក្រុងមូស្គូនឹងមិនអាចសម្រេចបាននូវមហិច្ឆតារបស់ខ្លួនក្នុងការដណ្ដើមយកតំបន់ Donbass សម្រាប់ការលុកលុយថ្មីនេះបាននោះទេ ។
លោកបញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងព្យាយាមស្វែងរកចំណុចរសើបដើម្បីទម្លុះការការពាររបស់អ៊ុយក្រែន ហើយលោកបានអះអាងថា ទីក្រុងមូស្គូមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយលុកថ្មីនេះឡើយ ។

លោក Oleksiy Aretovych បានធានាថា “៩៩ ភាគរយសម្រាប់ការវាយលុកលើកទី ២ របស់រុស្ស៊ីលើអ៊ុយក្រែនក្នុងតំបន់ Donbass នឹងទទួលការបរាជ័យ” ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Oleksiy Aretovych កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បើទោះជាកងកម្លាំងរុស្ស៊ីបានវាយដណ្ដើមយកទីក្រុង Kreminna ភាគខាងកើតប្រទេសអ៊ុយក្រែន ពោលជាទីក្រុងទី ១ សម្រាប់ការលុកលុយថ្មីនេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មេ UN ឲ្យ រុស្ស៊ី និង អ៊ុយក្រែន ផ្អាកប្រយុទ្ធគ្នា ៤ ថ្ងៃសិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?