Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយដណ្តើមបានទីក្រុងទី១ ក្នុងការលុកលុយដំណាក់កាលថ្មី (មានវីដេអូ)

បានផុស

នៅ

កងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុង Kreminna នៅភាគខាងកើតអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែន បានដកថយចេញពីទីក្រុងនេះហើយ។

This image has an empty alt attribute; its file name is 33d3c1d780860c37185e9e1a9342ea9d.jpg

Kreminna ដែលមានប្រជាជនជាង ១៨ ០០០នាក់មុនសង្រ្គាមជាមួយរុស្ស៊ី បានក្លាយជាទីក្រុងដំបូងគេដែលត្រូវបានបញ្ជាក់ថា កាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីពួកគេ បើកការវាយលុកថ្មីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។

លោក Serhiy Gaidai អភិបាលតំបន់ Luhansk បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារទី១៩ខែមេសាថា “ទីក្រុង Kreminna ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ពួកគេបានចូលទៅក្នុងទីក្រុងហើយ។ អ្នកការពាររបស់យើង ត្រូវតែដកថយ។ ពួក​គេ​បាន​ពង្រឹង នៅតាមទីតាំងថ្មីៗនិង​បន្ត​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី”។

This image has an empty alt attribute; its file name is sundalo1_UKRAINE-CRISIS-EAST-1024x684.webp

ទោះបីជាយ៉ាងណាក៏ដោយ លោក​មិន​បាន​និយាយ​ថា​តើ​ពេល​ណា​ដែល​កង​កម្លាំង​រុស្ស៊ី​ដាក់​ការ​គ្រប់​គ្រង​លើទីក្រុង Kreminna នោះ​ទេ ប៉ុន្តែ​​និយាយ​ថា ​ពួកគេ​បាន​វាយ​លុក​ពី​គ្រប់​ទិសទី។

លោកបន្តថា “វាមិនអាចទៅរួចទេ ក្នុងការគណនាចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនស៊ីវិល។ យើងមានស្ថិតិថា មនុស្សប្រហែល ២០០នាក់បានស្លាប់ ប៉ុន្តែការពិត អាចមានច្រើនទៀត”។

This image has an empty alt attribute; its file name is AA-20220411-27536762-27536747-UKRAINIAN_FRONTLINE_IN_DONBASS.webp

គួរបញ្ជាក់ជាថ្មីថា រុស្ស៊ី បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ហើយបានបដិសេធ កំណត់គោលដៅលើជនស៊ីវិល។

រុស្ស៊ីបានបង្កើនការប្រយុទ្ធរបស់ខ្លួន ដើម្បីគ្រប់គ្រងតំបន់ឧស្សាហកម្មភាគខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ដោយវាយលុកទីក្រុង និងទីប្រជុំជននៅតាមបណ្តោយសមរភូមិជួរមុខប្រវែងរាប់រយម៉ាយល៍ ក្នុងអ្វីដែលភាគីទាំងពីរបានពិពណ៌នាថាជាដំណាក់កាលថ្មីនៃសង្រ្គាម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អតីតសមាជិកសភាអ៊ុយក្រែន សុំឲ្យលោក ពូទីន បាញ់អាវុធប្រល័យលោក លើប្រទេសរបស់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម