Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ​ខ្វះសមត្ថភាពតាមដានអាវុធដែលកំពុងបញ្ជូនទៅ អ៊ុយក្រែន ដោយរង់ចាំតែព័ត៌មានពីក្រុងកៀវប៉ុណ្ណោះ

បានផុស

នៅ

ដោយដកស្រង់ប្រភពចេញពីការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក, សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកខ្វះសមត្ថភាពក្នុងការតាមដានសព្វាវុធដែលត្រូវបានបញ្ជូនដោយរដ្ឋបាលលោក បៃដិន ទៅកាន់ប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បាននិយាយថា រដ្ឋបាលលោក បៃដិន បានបង្ហាញពីហានិភ័យនៃការផ្តល់សព្វាវុធដល់អ៊ុយក្រែនដែលអាចនឹងត្រូវធ្លាក់ក្នុងដៃរបស់កងជីវពល និងក្រុមផ្សេងទៀតដែលសហរដ្ឋអាមេរិកមិនចង់ផ្តល់អាវុធទៅឲ្យ ។

ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីបច្ចុប្បន្នចាត់ទុកការបរាជ័យក្នុងការបំពាក់អាវុធដល់អ៊ុយក្រែនមិនបានគ្រប់គ្រាន់ ថាជាហានិភ័យធំជាងកង្វះការតាមដាននេះទៅទៀត ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិកពឹងផ្អែកលើព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែនអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះ ដោយសារតែកង្វះជំរុំទាហានដីគោករបស់សហរដ្ឋអាមេរិក ។

ទន្ទឹមនោះ របាយការណ៍បានកត់សម្គាល់ថា នៅពេលនេះក្រុមមន្ត្រីមិនសូវមានការព្រួយបារម្ភអំពីអាវុធរបស់លោកខាងលិចដែលធ្លាក់ចូលទៅក្នុងដៃរបស់កងកម្លាំងរុស្ស៊ីឡើយ បើទោះជាសង្គ្រាមអ៊ុយក្រែនកំពុងចាប់ផ្ដើមដំណាក់កាលទី ២ ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកស្គាល់មេដឹកនាំល្បីៗជាប់ឈ្មោះជា “ឧក្រិដ្ឋជនសង្គ្រាម” ក្នុងនោះក៏មាន ប៉ុល ពត ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម