ព័ត៌មានអន្ដរជាតិ
កិច្ចព្រមព្រៀងរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យ ៣ប្រទេស ភ័យខ្លាចខ្លាំង
ប្រទេសអូស្ត្រាលី ណូវែលសេឡង់ និងអាមេរិក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខនៅមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះ សូឡូម៉ុន។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាក្នុងសប្តាហ៍នេះ ដោយជំរុញឲ្យមានការភ័យខ្លាចថា ប្រទេសចិន អាចនឹងស្វែងរកការកសាងមូលដ្ឋានកងទ័ពជើងទឹកនៅក្នុងប្រជាជាតិប៉ាស៊ីហ្វិកមួយនេះ។
កោះសូឡូម៉ុន បានច្រានចោលកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់អូស្ត្រាលី ក្នុងគោលបំណងបញ្ឈប់កិច្ចព្រមព្រៀងនេះ ថ្វីបើអូស្រ្តាលីជាម្ចាស់ជំនួយធំបំផុតរបស់ខ្លួនក៏ដោយ។

នាយករដ្ឋមន្ត្រី Manasseh Sogavare និយាយថា កតិកាសញ្ញានេះ នឹងមិនធ្វើឲ្យខូចសន្តិភាព និងភាពសុខដុមរមនានៅក្នុងតំបន់នោះទេ។ មេដឹកនាំកោះសូឡូម៉ុនបានបន្ថែមថា “កតិកាសញ្ញានេះមិនមែនសំដៅលើសម្ព័ន្ធមិត្តប្រពៃណីទេ ប៉ុន្តែជាស្ថានភាពសន្តិសុខផ្ទៃក្នុងរបស់យើងផ្ទាល់”។
យ៉ាងណាក្តី លោកមិនបានបង្ហាញពីលក្ខខណ្ឌនៃកតិកាសញ្ញានេះទេ ប៉ុន្តែអះអាងថា វាត្រូវបានធ្វើឡើង ដើម្បីផលប្រយោជន៍ជាតិរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne និងរដ្ឋមន្ត្រីប៉ាស៊ីហ្វិកលោក Zed Seselja បានហៅកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខាថ្មីនេះថា “ខកចិត្តយ៉ាងខ្លាំង” ហើយនិយាយថា ពួកគេព្រួយបារម្ភអំពីកង្វះតម្លាភាព ក្នុងកិច្ចព្រមព្រៀងនេះ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសណូវែលសេឡង់លោកស្រី Nanaia Mahuta បាននិយាយស្រដៀងគ្នានេះថា ប្រទេសខ្លួនសោកសៅដែលកោះ សូឡូម៉ុន ធ្វើកិច្ចព្រមព្រៀងនេះ។
ប្រជុំកោះ សូឡូម៉ុន កាលពីដើមខែមុនបានបញ្ជាក់ថា ខ្លួនកំពុងព្រាងកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិន។ នេះជាការព្រួយបារម្ភជាពិសេសរបស់ប្រទេសអូស្ត្រាលី ព្រោះខ្លួនមានចម្ងាយត្រឹមតែ ២០០០ គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងត្បូងកោះ សូឡូម៉ុន ហើយខ្លួនបានស្ថិតក្នុងភាពតានតឹងខ្លាំងជាមួយប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន អំពាវនាវឲ្យមានការចរចាដើម្បី បញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី