ព័ត៌មានអន្ដរជាតិ
ទូរទស្សន៍ តៃវ៉ាន់ ផ្សាយខុសថា ចិន បើកការវាយប្រហារលើក្រុងតៃប៉ិ និងចេញមុខសុំទោសភ្លាមៗ
ស្ថានីយទូរទស្សន៍មួយដែលគាំទ្រដោយរដ្ឋាភិបាលតៃវ៉ាន់បានចេញមកសុំទោស និងជំរុញប្រជាជនកុំឲ្យមានការភិតភ័យ បន្ទាប់ពីបានរាយការណ៍ច្រឡំថា ចិនបើកការវាយប្រហារលើទីក្រុងតៃប៉ិ ចំពេលមានភាពតានតឹងផ្នែកយោធាកំពុងកើនឡើងជាមួយទីក្រុងប៉េកាំង ។

ក្នុងអំឡុងពេលនៃការផ្សាយព័ត៌មានផ្ទាល់នៅព្រឹកថ្ងៃពុធនេះ ស្ថានីយ៍ទូរទស្សន៍ CTS បានច្រឡំបង្ហាញព័ត៌មាននៅពីក្រោមអេក្រង់ថា នាវាយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជិតទីក្រុងតៃប៉ិកំពុងរងការវាយប្រហារដោយមីស៊ីលរបស់ចិន ។
ក្រោយមក នៅក្នុងសារដែលច្រឡំផ្សាយនៅម៉ោង ១០ ព្រឹកនោះត្រូវបានខាងស្ថានីយ៍ទូរទស្សន៍ចេញមុខសុំទោស ហើយបកស្រាយថា សារនោះគឺសម្រាប់ការហាត់សមជាមួយនាយកដ្ឋានពន្លត់អគ្គីភ័យនៅទីក្រុងតៃប៉ិកាលពីថ្ងៃអង្គារ ប៉ុន្តែបានចេញផ្សាយខុស ដោយសារតែកំហុសបច្ចេកទេស ហើយបានប្រាប់ប្រជាពលរដ្ឋសូមកុំភ័យស្លន់ស្លោផងដែរ ។

កន្លងមក ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំងយោធាដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញឡើយ ហើយបានបង្កើនសកម្មភាពយោធានៅក្បែរនោះក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដើម្បីជំរុញកោះនេះឲ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ។
ទន្ទឹមនោះ តៃវ៉ាន់ក៏បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ចាប់តាំងពីរុស្ស៊ីចូលលុកលុយលើអ៊ុយក្រែន ដោយព្រួយបារម្ភថា ចិនអាចនឹងធ្វើសកម្មភាពស្រដៀងគ្នានេះ បើទោះជារដ្ឋាភិបាលតៃវ៉ាន់មិនបានបង្ហាញពីសញ្ញាណាមួយថានឹងមានការវាយប្រហារកើតឡើងក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ កិច្ចព្រមព្រៀងរបស់ ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យ ៣ប្រទេស ភ័យខ្លាចខ្លាំង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ