ព័ត៌មានអន្ដរជាតិ
លោក Johnson ថា ការទៅទាក់ទងជាមួយលោក Putin ប្រៀបបាននឹងការទៅចរចាជាមួយ សត្វក្រពើ (មានវីដេអូ)
នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានលើកឡើងថា កិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម ទំនងជាបរាជ័យ។

លោក Boris Johnson បាននិយាយថា ការធ្វើទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺដូចជាការចរចាជាមួយ “សត្វក្រពើ ដែលកំពុងខាំជើងរបស់អ្នកអ៊ីចឹង”។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេលកំពុងហោះហើរទៅកាន់ប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រីអង់គ្លេសបានលើកឡើងថា លោក Putin នឹងសម្លឹងមើលទៅការចរចា លុះត្រាគាត់ទទួលបានកម្លាំងនៅអ៊ុយក្រែន។ ប៉ុន្តែលោកបានព្រមានថា មេដឹកនាំរុស្ស៊ីរូបនេះ អាចនឹងសម្លឹងមើលការវាយប្រហារជាថ្មីលើរដ្ឋធានី កៀវ។

ចំណែកនិយាយពីខាងអ៊ុយក្រែនវិញ លោក Johnson គិតថា លោកប្រធានាធិបតី Zelensky ចង់ឃើញកងកម្លាំងរុស្ស៊ីត្រូវបណ្តេញចេញពីភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែលោកគិតថា លោក Zelensky នឹងពិចារណានិយាយអំពី Crimea ដែលជាឧបទ្វីបមួយ ត្រូវបានកាត់យក ដោយកងកម្លាំងរុស្ស៊ីនៅឆ្នាំ ២០១៤។
ទោះបីជាយ៉ាងណាក៏ដោយ លោកថា វាអាស្រ័យលើប្រជាពលរដ្ឋក្នុងការសម្រេចពីអនាគតរបស់ពួកគេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រៅពីសង្គ្រាមនៅអ៊ុយក្រែន លោក ពូទីន កំពុងប្រឈមមុខនឹងសមរភូមិមួយទៀត ក្នុងទឹកដីរបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី