Connect with us

ព័ត៌មានអន្ដរជាតិ

ពិភាក្សាជាមួយចិនម្សិលមិញ អាមេរិកលើកឡើងអំពី សារសំខាន់នៃការមិនផ្គត់ផ្គង់អាវុធទៅឲ្យ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe បានសន្ទនាគ្នាតាមទូរសព្ទកាលពីថ្ងៃពុធទី២០ខែមេសាម្សិលមិញនេះ ដែលជាលើកទីមួយ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden ឡើងកាន់អំណាចជាងមួយឆ្នាំមុន។

This image has an empty alt attribute; its file name is lloyd-austin-wei-fenghe.webp
លោក Lloyd Austin (ឆ្វេង) និងលោក Wei Fenghe

មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា ក្នុងការហៅទូរសព្ទមានរយៈពេលប្រហែល ៤៥ នាទី លោក Austin បានរំលឹកឡើងវិញពីសារសំខាន់នៃការមិនផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ី ដើម្បីជួយដល់ការលុកលុយរបស់ពួកគេ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពី បញ្ហាសន្តិសុខក្នុងតំបន់ និងការលុកលុយដោយមិនញញើតរបស់រុស្ស៊ីលើអ៊ុយក្រែន។

This image has an empty alt attribute; its file name is 98071749-2f04-44ef-b5c8-740272ac9dc0-1024x576.jpg

ចំណែកលោក Wei បានរំលឹកឡើងវិញនូវជំហររបស់ចិនថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។ សេចក្តីថ្លែងការណ៍របស់លោក Wei បាននិយាយថា “ប្រសិនបើបញ្ហាតៃវ៉ាន់មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេនោះ វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក”។

គួរបញ្ជាក់ថា អាមេរិក​បាន​ផ្តល់​អាវុធ​ដល់​តៃវ៉ាន់ ​ដើម្បី​ជួយ​កោះមួយ​នេះ ឲ្យ​ទប់ទល់នឹង​ជម្លោះ​ដ៏​មាន​សក្តានុពល​ជាមួយ​ចិន​ដីគោក។

ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យកោះតៃវ៉ាន់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពដែលថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់សង្រ្គាមអ៊ុយក្រែន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ន័រវែស បរិច្ចាគមីស៊ីល ១០០គ្រាប់ដល់ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៥ វិនាទី មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម