ព័ត៌មានអន្ដរជាតិ
មន្ត្រីកំពូលៗដើរចេញពីកិច្ចប្រជុំ G20 នៅពេលប្រតិភូរុស្ស៊ី ឡើងថ្លែង
មន្ត្រីហិរញ្ញវត្ថុកំពូលៗមកពីសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស បានដើរចេញពីកិច្ចប្រជុំ G20 ដើម្បីតវ៉ាចំពោះការលុកលុយជាបន្តរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស Rishi Sunak បាននិយាយកាលពីថ្ងៃពុធទី២០ខែមេសាថា មន្ត្រីអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដាបានចាកចេញពីកិច្ចប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពេលដែលប្រតិភូរុស្ស៊ី ឡើងថ្លែង។
លោក Sunak បានសរសេរនៅលើ Twitter ថា “យើងរួបរួមគ្នាថ្កោលទោស ចំពោះសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយនឹងជំរុញឲ្យមានការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី”។
មន្ត្រីអ៊ុយក្រែនដែលចូលរួមក្នុងកិច្ចប្រជុំ ក៏បានដើរចេញផងដែរ។
ឧបទ្ទវហេតុនេះកើតឡើង ចំពេលកិច្ចប្រជុំមូលនិធិរូបិយវត្ថុអន្តរជាតិ និងកិច្ចប្រជុំនិទាឃរដូវរបស់ធនាគារពិភពលោក ដែលក្នុងនោះប្រមុខផ្នែកហិរញ្ញវត្ថុ បានប្រមូលផ្តុំគ្នាដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតរបស់ពិភពលោក។
ចំណែក សហរដ្ឋអាមេរិកបាននិយាយនៅដើមសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen នឹងព្យាយាមចៀសវាងការទាក់ទងជាមួយមន្ត្រីរុស្ស៊ី ដែលមានគម្រោងចូលរួមព្រឹត្តិការណ៍ G20 ស្ទើរតែទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ពិភាក្សាជាមួយចិនម្សិលមិញ អាមេរិកលើកឡើងអំពី សារសំខាន់នៃការមិនផ្គត់ផ្គង់អាវុធទៅឲ្យ រុស្ស៊ី
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?