Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់ទាហានស៊ីឈ្នួលបរទេសដល់ទៅ ២ ម៉ឺននាក់ក្នុងសង្គ្រាមអ៊ុយក្រែន ដំណាក់កាលថ្មី

បានផុស

នៅ

យោងតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា វិមានក្រឹមឡាំងបានជួលទាហានស៊ីឈ្នួលចន្លោះពី ១០,០០០ ទៅ ២០,០០០ នាក់ដើម្បីប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន រួមទាំងយុទ្ធជនថ្មើរជើងមកពីប្រទេសស៊ីរី និងលីប៊ីផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដីពីក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅក្នុងសន្និសីទមួយក្នុងទីក្រុងវ៉ាស៊ីនតោន, កាសែត The Guardian បានរាយការណ៍ថា វាពិបាកក្នុងការបំបែកចំនួនអ្នកប្រយុទ្ធមកពីប្រទេសនីមួយៗ ប៉ុន្តែបានកត់សម្គាល់ថា ពួកគេទាំងអស់ត្រូវបានជួលដោយក្រុមហ៊ុនយោធាឯកជន Wagner Group ដើម្បីយកទៅប្រយុទ្ធនៅតំបន់ Donbas ។

ចំណែកបើយោងតាមកាសែត The Guardian បានឲ្យដឹងថា ក្រុម Wagner Group ដែលត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិងកំពុងជួយក្រុងមូស្គូក្នុងការដឹកជញ្ជូនទាហានទៅកាន់អ៊ុយក្រែន ។

ដោយឡែកកាសែត The New York Times បានរាយការណ៍ថា កន្លងមករុស្ស៊ី​ធ្លាប់​ដាក់​ពង្រាយ​យុទ្ធជន​ស៊ីរី​នៅ​អ៊ុយក្រែន ប៉ុន្តែ​ក្នុង​ចំនួន​តិច​ជាងនេះទេ ហើយនៅថ្ងៃទី ៣១ ខែមីនា ទាហានស៊ីឈ្នួលស៊ីរីជាច្រើនរយនាក់បានមកដល់ប្រទេសនេះ រួមទាំងទាហានមកពីកងពលធំដែលធ្វើការជាមួយមន្ត្រីរុស្ស៊ីដែលគាំទ្ររបបលោក Assad ។

គួរបញ្ជាក់ថា ការកើនឡើងនៃការដាក់ពង្រាយទាហានស៊ីឈ្នួលកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូបានបើកការវាយលុកជាថ្មីលើតំបន់ Donbas ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Business Insider

ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅធំៗចំនួន ៣ សម្រាប់សង្គ្រាមដំណាក់ទី ២ នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៥ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម