ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ត្រូវការជំនួយបរទេស ៧ ពាន់លានដុល្លារក្នុងមួយខែ
ថ្លែងពីចម្ងាយទៅកាន់វេទិការរបស់ធនាគារពិភពលោក និង IMF, ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថា បានគំរាមកំហែងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកជាមួយនឹងការលុកលុយលើអ៊ុយក្រែន។

លោកបានបន្តថា ការបិទទីក្រុងកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសនេះមិនអាចនាំចេញស្បៀងអាហារដូចជាស្រូវសាលីបានឡើយ។
សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឲ្យតម្លៃស្បៀងឡើងខ្ពស់នៅកន្លែងដែលពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិ ដូចជានៅអាហ្វ្រិកខាងជើងជាដើម។

លោក Zelensky បានបន្ថែមថា អ៊ុយក្រែនឥឡូវនេះ ត្រូវការទឹកប្រាក់ប្រហែល ៧ពាន់លានដុល្លារក្នុងមួយខែ ដោយសារតែការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ បណ្តាលមកពីសង្រ្គាម។ ចំនួននេះគឺកើនឡើងពី ៥ពាន់លានដុល្លារដែលទីក្រុងកៀវធ្លាប់និយាយថា ត្រូវការជារៀងរាល់ខែ។
លោកបានបន្ថែមថា “យោធារុស្ស៊ីមានគោលបំណងបំផ្លាញវត្ថុទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនដែលអាចធ្វើជាមូលដ្ឋានសេដ្ឋកិច្ចសម្រាប់ជីវិត។ នោះរួមមានស្ថានីយផ្លូវដែក ឃ្លាំងអាហារនិង រោងចក្រចម្រាញ់ប្រេង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី វាយយកបានទីក្រុងកំពង់ផែសំខាន់ Mariupol ហើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ