ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់បម្រាមធ្វើដំណើរលើពលរដ្ឋអាមេរិក រួមទាំងលោកស្រី Harris និងលោក Zuckerberg ផងដែរ
ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមពលរដ្ឋអាមេរិកថ្មីចំនួន ២៩ នាក់ចូលទៅក្នុង “បញ្ជីហាមឃាត់” របស់ខ្លួន ដោយក្នុងនោះមានរួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris និងនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ផងដែរ។
សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមេសាបាននិយាយថា អ្នកដែលត្រូវបន្ថែមចូលទៅក្នុងបញ្ជីគឺមានមេដឹកនាំកំពូល អ្នកតំណាងសហគមន៍ធុរកិច្ច អ្នកសិក្សា និងអ្នកកាសែតដែលបង្កើតរបៀបវារៈប្រឆាំងរុស្ស៊ី ក៏ដូចជាប្តីប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។
បុគ្គលទាំងអស់ ត្រូវបានហាមប្រាមមិនឲ្យចូលសហព័ន្ធរុស្ស៊ី ជាការឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងរុស្សីដែលកំពុងរីករាលដាល។
គួរបញ្ជាក់ថា រឿងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសដាក់ទណ្ឌកម្មថ្មីលើពលរដ្ឋរុស្ស៊ី និងផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក ៨០០ លានដុល្លារដល់អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន ត្រូវការជំនួយបរទេស ៧ ពាន់លានដុល្លារក្នុងមួយខែ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ