Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ប្រកាស “ទិវាភពផែនដី” ថ្ងៃទី ២២ ខែមេសា នេះ

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញសេចក្តីប្រកាសថ្ងៃទី ២២ ខែមេសា នេះជា “ទិវាភពផែនដី” ខណៈដែលលោកលើកទឹកចិត្តជនជាតិអាមេរិកឲ្យទទួលយកសកម្មភាព និងការអនុវត្តដែលនឹងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមគេហទំព័រ ​​EarthDay.org បានឲ្យដឹងថា ទិវាភពផែនដី គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធឡើងដំបូងក្នុងឆ្នាំ ១៩៧០ ក្នុងគោលបំណងគាំទ្រដល់ការការពារបរិស្ថាន ខណៈព្រឹត្តិការណ៍ទិវាផែនដីនៅថ្ងៃសុក្រនេះត្រូវបានគេរំពឹងថា នឹងប្រារព្ធឡើងនៅក្នុងប្រទេសជាង ១៩០ និងមានមនុស្សមួយពាន់លាននាក់ចូលរួម ។

សេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមានកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា “ខ្ញុំ Joseph R. Biden Jr. ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រោះតែសិទ្ធិអំណាចដែលប្រគល់ឲ្យខ្ញុំដោយរដ្ឋធម្មនុញ្ញ និងច្បាប់របស់សហរដ្ឋអាមេរិក សូមប្រកាសថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នេះជាទិវាភពផែនដី” ។

លោកបន្តថា “ខ្ញុំលើកទឹកចិត្តជនជាតិអាមេរិកទាំងអស់ឲ្យចូលរួមក្នុងកម្មវិធី និងសកម្មភាពដែលនឹងធ្វើឲ្យការយល់ដឹងរបស់ពួកគេកាន់តែស៊ីជម្រៅអំពីការការពារបរិស្ថាន និងភាពបន្ទាន់នៃការប្រែប្រួលអាកាសធាតុ” ។

លោក បៃដិន ក៏បានពិភាក្សាអំពីផលប៉ះពាល់ដ៏អាក្រក់នៃការអសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយគ្រោះមហន្តរាយអាកាសធាតុ និងអាកាសធាតុធ្ងន់ធ្ងរដូចជា ទឹកជំនន់ ខ្យល់ព្យុះ ព្យុះកំបុតត្បូង ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួត ក៏ដូចជាគ្រោះមហន្តរាយអាកាសធាតុក្នុងឆ្នាំ ២០២០ ដែលធ្វើឲ្យសហគមន៍អាមេរិកចំណាយអស់ប្រហែល ១៤៥ ពាន់លានដុល្លារ និងបាត់បង់អាយុជីវិតរាប់រយនាក់រស់នៅអាមេរិក ។

ទន្ទឹមនឹងនេះ លោក បៃដិន បានបន្ថែមថា ចំនួនសត្វព្រៃដែលមិនអាចគណនាបាននៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិផុតពូជដែលមិនអាចប្រៀបផ្ទឹមបានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky ប្រាប់មូលហេតុធ្លាក់ទីក្រុង Mariupol ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម